Connect with us

ព័ត៌មានជាតិ

គ្រួសារ​ទាំង២៦ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​បន្ទប់​ជួល នៅ​សង្កាត់​បឹងកក់​ទី​១ ទទួល​អំណោយ​ពី​សម្តេច​​តេ​ជោ ​

បានផុស

នៅ

​ប្រជាពលរដ្ឋ​ចំនួន​២៦ គ្រួសារ​ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​បន្ទប់​ជួល​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នៅ​សង្កាត់​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក បាន​អំណោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខណៈដែល​ជំងឺ​នេះ​បាននិងកំពុង​រីក​រាល​ដាល​ក្នុង​សហគមន៍​ជាថ្មី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ប្រគល់​អំណោយ​ខាងលើនេះ​ បានធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​មីនា នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​បន្ទប់​ជួល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣១៧ ភូមិ​៨ សង្កាត់​បឹងកក់​ទី​១ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក និង​សហការី រួមទាំង​ចៅសង្កាត់​បឹងកក់​១​ផងដែរ​។

​លោក​ឯក ឃុន​ដឿ​ន បាន​មានប្រសាសន៍​លើកឡើងថា អំណោយ​ទាំងនេះ​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត។ ​សម្តេច​ទាំង​ពីរ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ថា ជា​បងប្អូន​នៅ​ភ្នំពេញ​ឬ​នៅតាម​បណ្តាល​ខេត្ត​នោះទេ​។ ជាក់​ស្តែង​សម្រាប់​ពេលនេះ ​ដោយ​ឃើញ​បងប្អូន​មានការ​លំបាក​នៅពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទើប​សម្តេច​ប្រគល់​នូវ​អំណោយ​ខាងលើនេះ​ជូន​មក​បងប្អូន​។

​លោក​ ឯក ឃុន​ដឿ​ន​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា បើ​បងប្អូន​ទាំងអស់​ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​មាន​បញ្ហា​ខ្វះខាត អាចទាក់ទង មក​ខាង​សង្កាត់ នោះ​ក្រុមការងារ​នឹង​ផ្តល់​ការជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត ដោយ​មិន​ទុកឲ្យ​បងប្អូន​អត់បាយ​នោះ​ទេ។ បន្ថែម​ពីនេះ​ទៀត លោក​ឯក ឃុន​ដឿ​ន ក៏បាន​ថ្លែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​សូម​ឲ្យ​​បងប្អូន​រួចផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​កម្មកររោងចក្រ Y & W ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយតេស្តអវិជ្ជមាន២ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម