Connect with us

ព័ត៌មានជាតិ

គ្រួសារ​ក្មេងស្រី​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​នៅ​ស្រុក​ត្រាំកក់​ទទួល​អំណោយ​ផ្ទះមួយ​ខ្នង

បានផុស

នៅ

តាកែវ ៖ លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តតាកែវ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា ក្មេងស្រី​ដែល​មាន​ជំងឺ​ពងបែក​ពេញ​រាងកាយ ត្រូវបាន​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​កន្លែង​ស្នាក់នៅ​នោះ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែមីនា ឆ្នាំ​២០២០ លោក​បាន​ចាត់​ឲ្យ​លោក អេង ប៉​ជាក អនុប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត ជា​តំណាង ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​ទីតាំង​ជាក់ស្តែង សម្រាប់ធ្វើ​ការសាងសង់​ផ្ទះមួយ​ខ្នង ជូន​គ្រួសារ​ក្មេងស្រី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អេង ប៉​ជាក អនុប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តតាកែវ បាន​ពាំ​នាំ​នៅ​ក្តី​នឹករលឹក ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ចំងាយ​ពី​សំណាក់ លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តតាកែវ មក​ជម្រាបជូន​គ្រួសារ​រងគ្រោះ ដោយ​ក្តី​នឹក​រំលឹក និង​សូម​ចូលរួម​សម្ដែង​ការសោកស្ដាយ​ចំពោះ​គ្រួសារ​ប្អូនស្រី ដែល​ជួប​គ្រោះ​អកុសល​បែបនេះ ដែល​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង កាល​ពី​ពេល​ថ្មីៗ​នេះ ។

លោក​បន្តថា ​លោក​ប្រធាន​សាខា​ចលនា​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តតាកែវ បាន​ផ្ដូ​ច​ផ្ដើម សាងសង់​ផ្ទះ មួយ​ខ្នង​ជូន​គ្រួសារ​ប្អូនស្រី ដែល​ទំហំ​ទទឹង ៤​ម៉ែត្រ និង​បណ្ដោយ ៥​ម៉ែត្រ និង​បន្ទប់ទឹក​មួយ ដោយ​ត​សំយាប​មុខ​២​ម៉ែត្រ​កន្លះ​និង​សំយាប​ទៅខាង​ក្រោយ​២​ម៉ែត្រ​ព្រមទាំង​សម្ភារៈ​មួយចំនួន​ដើម្បីអោយ​ប្អូនស្រី​បាន​ស្នាក់នៅ​សម​រម​ដោយ​ជាង​ចាប់ផ្តើម​សាងសង់​ពីថ្ងៃ​នេះ​ទៅ​ឲ្យ​ឆាប់​រួចរាល់​។

សូម​រំលឹក​ថា ក្មេងស្រី​ឈ្មោះ រួន មាលី អាយុ​១២ មាន​ជំងឺ​ពងបែក​របក​ពេញ​ខ្លួន តាំងពី​អាយុ​២​ឆ្នាំ ដែល​ស្ថានភាព​គ្រួសារ​ក្រីក្រ​ខ្វះខាត​ខ្លាំង មាន​ឪពុក​ឈ្មោះ រួន ជក់ អាយុ​៥៣ ឆ្នាំ ធ្វើការ​ជាជាង​សំណង់ និង​ម្តាយ​ឈ្មោះ ហ៊ួ​ន ស្រី​សរ អាយុ ៣៨ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ត្រូវបាន​អគ្គីភ័យ​ឆេះ​ផ្ទះ​អស់​ខ្ទេច​គ្មាន​សល់​កាលពី​ថ្ងៃ​១២ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម