Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​កិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​បញ្ជា​ទិញ​ថ្នាំញៀន​ចូល​មណ្ឌល​ចត្តាឡីស័ក

បានផុស

នៅ

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២១​នេះ​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់​ប្រុស​១​នាក់​និង​ស្រី​១​នាក់​ពាក់ព័ន្ធ​ទៅនឹង​ការបញ្ជាទិញ​គ្រឿងញៀន​ចូលទៅ​កន្លែង​ធ្វើ​​ច​ត្តា​ឡី​ស័ក​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោល ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​១៧​មីន​នា​នេះ​ថា​ ពិតជា​មានការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់​ពិតប្រាកដ​មែន​ដោយសារ​ពួកគេ​បាន​បញ្ជា​ទិញ​គ្រឿងញៀន​ចូលក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោល​បាន​បន្តថា ​«​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​គាត់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ហើយ​យើង​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ថ្មី​ដែល​ទើបបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ថ្មីៗ​ៗ​នេះ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេល​សួរថា​ តើ​ជន​ជាតិចិន​ទាំងពីរ​នាក់​នោះ​យក​គ្រឿងញៀន​ប៉ុន្មាន​ចូល​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោល​បាន​បញ្ជាក់ថា​ទោះបីជា​នាំចូល​គ្រឿងញៀន​តិច​ឬ​ច្រើន​ក៏​សមត្ថកិច្ច​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​ដែរ​ពិសេស​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដែរ​។​

យ៉ាងណាក៏ដោយ ជនជាតិ​ចិន​ទាំងពីរ​នាក់​នោះ​អាច​នឹងត្រូវ​ប្រឈម​នឹង​ការបណ្តេញ​ចេញពី​ប្រទេស​ដូច​ជនជាតិ​ចិន​មួយចំនួនទៀត​ដែល​បាន​ល្មើ​សនឹង​វិធានការ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ប្រទេស​កម្ពុជា។

បើ​យោងតាម​ទំព័រ​ហ្វេ​ប៊ុ​ក​ផ្លូវការ​របស់លោក គួច ចំរើន អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ​ដែល​បាន​បង្ហោះ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ​«​ស្រី​ស្រស់ ប្រុស​ស្អាត បញ្ជា​ទិញ ថ្នាំញៀន ចូល​កន្លែង ច​ត្តា​ឡី​ស័ក ជាប់អន្ទាក់​សមត្ថកិច្ច រៀបចំ​បញ្ជូន​ចេញទៅ​ប្រទេស​ដើម​វិញ »៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម