Connect with us

ព័ត៌មានជាតិ

គូស្វាមី​ភរិយាសម័យ​ថ្មី​ ឆ្លងកាត់ដំណាក់កាល​ណា​ខ្លះ ទើប​ចូលរោងការបាន?

បានផុស

នៅ

បើ​យោង​តាម​ឯ​កសារ​វប្បធម៌ និង​អរិយធម៌​ខ្មែរ​ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ ពន់ ឆាយ បាន​បង្ហាញ​ពី​ទម្រង់​រៀប​អាពាហ៍ពិពាហ៍​សម័យ​បច្ចុប្បន្ន។ បើ​តាម​ការ​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ ការ​ប្រែប្រួល​នៃ​សង្គម ពីសម័យមួយទៅសម័យមួយ ការ​អនុវត្តក្បួន​អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ឃ្លាត​ឆ្ងាយ​ពី​គ្នាបន្ដិចម្ដងៗ​អាស្រ័យ​ទៅលើ​ទីកន្លែង ពេលវេលា ទ្រព្យធន និង​ការ​ចេះ​ចាំ​តៗគ្នា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ឯកសាររបស់សាស្រ្តាចារ្យ ការ​រៀបមង្គលការ​សម័យ​បច្ចុប្បន្ននេះ មាន​ការ​បង្រួម​ពេលវេលាដើម្បី​សមស្រប​តាម​ស្ថានភាពសង្គម។

ក្រុម​ការងារ​បង្ហាញ​សម័យ​បច្ចុប្បន្ន​នេះមុន​ដល់​ថ្ងៃ​រៀបមង្គលការ​ មាន​ដំណាក់កាល​ដូចតទៅ៖

ក.មុនពេលរៀបការ

          ១.ពិធីចែចូវ

ឪពុកម្ដាយ ឬ​អាណាព្យាបាល​ខាងប្រុស កាល​បើ​សម្គាល់​ឃើញ​កូនស្រី​នរណា​ម្នាក់​គួរ​ជាទី​ពេញចិត្ត ហើយ​ចង់​បាន​ធ្វើ​ជា​អនាគត​កូន​ប្រសារ ឬ​ជា​ការ​ស្រលាញ់​ពេញចិត្ត​ពី​កូន​ប្រុសផ្ទាល់ មាតាបិតា​ខាងប្រុស ត្រូវ​ទៅស៊ើបសួរខាងស្រី ដោយនាំយករបស់បន្ដិចបន្ដួចដូចជា នំ និង​ភេជ្ជៈ​ជាដើម​ទៅកាន់ផ្ទះ​ខាងស្រី។ បើសាកសួរ​ដឹង​ថា​កូនស្រី​នៅទំនេរ​ហើយ​ខាងស្រី​ក៏​ព្រមបើក​ផ្លូវទៀត ទើប​មាតាបិតា​ខាងប្រុស​ចាត់ការ​កំណត់​ពេល​ធ្វើពិធី​ចែចូវស្ដីដណ្ដឹង។

          ២.ពិធីស្ដីដណ្ដឹង

នៅ​ពេល​ដែល​ដឹង​ថា​ខាងកូន​ស្រី​នៅទំនេរ ហើយ​ឪពុកម្ដាយ​ខាង​ប្រុស​ក៏​បាន​ចាត់ចែង​ធ្វើពិធី​ស្ដីដណ្ដឹង​ដោយ​ប្រាប់​ពី​កាលបរិច្ឆេទ ដែល​ចូល​ស្ដីដណ្ដឹង មាតាបិតា​ខាង​ប្រុស​រក​មនុស្ស​អ្នក​មុខ អ្នកការ​រួមទាំង​បងប្អូន​សាច់ញាតិ​ចាស់ទុំ​អ្នក​ជិតខាង ជាពិសេស​អ្នក​ដែល​មាន​វោហារ​អ្នកផ្លូវ​ចូល​ទៅ​ស្តី​ដណ្តឹង កូនស្រី​ដោយ​មាន​រង​សម្ងាច​មួយ​គឺ​រង​ឬ​ថាស​ប្រាក់ (ឬ​ស្ពាន់)​ ក្រាល​កន្សែង​បញ្ចពណ៌ ​(​ច្របុច​) រៀប​គ្រឿង​ប្រអប់​ស្លា​គ្រប់​ប្រដាប់​មាន ស្លា ម្លូ ថ្នាំជក់ ស្លា​ជ្វា កំបោរ ជា​របស់​កំដរដៃ​ដូច​កាលពី​ពេល​ចែចូវ និង​ត្រូវ​មាន​ផ្លែឈើ​៣៦មុខ ឬ​នំ​មួយ​គូ ពីរ​គូ​ទៀត​ផង។

អ្នកមហា​ខាង​ប្រុស​នាំ​ភស្តុភារ​បណ្ណាការ​មក​ជូន​លោក​មេ​ខាង​ស្រី​មានទាំង​ស៊ី​ស្លា​ដក់ ស្លា​កន្សែង ក្នុង​គ្រា​នោះ​ផង។ លោក​មេបា​កាលបើ​​ទទួល​ជំនូន​រួចហើយ ក៏​ប្រជុំ​ញាតិ​ស៊ី​ស្លា​ដក់ ស្លា​កន្សែង។ អ្នកមហា​ត្រូវ​លើក​ថង់រង ឯ​អ្នក​ផ្លួវ​ត្រូវ​លើក​រង​សម្ងាច មាន​ម្លូ​មូរ ២ សន្លឹក ហៅ​ថា​ស្លា​មាត់ចាប​ដាក់​ជូន​មេបា។ ភស្តុភារ​បណ្ណាការ​មាន​ផ្លែឈើ៣៦មុខ ឬតិចជាងនេះ មួយ​មុខ​មួយ​គូ ព្រម​ជាមួយ​របស់​បញ្ចាំ​ចិត្ត គ្រឿង​មាស ពេជ្រ តាម​កម្លាំង​ធនធាន។ បន្ទាប់​មក​អ្នកផ្លូវ​ក៏​យក​គ្រឿង​មាស ពេជ្រ ទៅ​បំពាក់​ជូន​សាមី​ខ្លួ​នខា​ង​ស្រី ឬក៏​ប្រគល់​ឱ្យ​ទៅ​មេបា​ខាង​ស្រី​តែ​ម្តង​ក៏បាន។

ដើម្បី​លោះ​ព្រលឹង​ កូនស្រី គេ​អាច​ធ្វើ​ពិធី​ជញ្ជាត់ព្រលឹង ឬ​កួច​ព្រលឹង ដោយ​ឱ្យ​កូន​ប្រុស​និង​កូនស្រី​បំពាក់ គ្រឿងអលង្ការ បញ្ចាំចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​ជា​អនុស្សាវរីយ៍​ត​រៀង​ទៅ ។ពិធីនេះ​គេប្រារព្ធយ៉ាង​គគ្រឹកគគ្រេង​ទៅតាម​លទ្ធភាពនៃ​ក្រុមគ្រួសារទាំងពីរ។

៣.ពិធីជូនកំណត់

ចំពោះពិធីនេះគេធ្វើឡើងពីសំណាក់ឳពុកម្ដាយឬ អាណាព្យាបាលទាំងសងខាងតែប៉ុណ្ណោះ។ គេទៅរកព្រះសង្ឃឬអាចារ្យដើម្បីគន់គូរជ្រើសរើសថ្ងៃខែសម្រាប់រៀបមង្គលការ។

អត្ថបទក្រោយ​ ក្រុមការងារ​នឹង​ផ្សាយជូននៅ​​ថ្ងៃ​រៀបមង្គលការ​សម័យ​បច្ចុប្បន្ន តើដំណើររៀបចំមាន​អីខ្លះបន្ត​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម