Connect with us

ព័ត៌មានជាតិ

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

បានផុស

នៅ

លោក លី លាង ជាអគ្គនាយករងរោងម៉ាស៊ីនកិនស្រូវ ដែលមានយីហោថា (រោងម៉ាសុីនកិនស្រូវ ឡាយសែ) ដែលមានទីតាំង ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រោងម៉ាស៊ីនកិនស្រូវឡាយសែ​របស់លោក កំពុងប្រមូល​ទិញ​ស្រូវប្រភេទស្រងែ និងOM ចន្លោះពី ១ ៥០០ តោន ទៅ ១ ៨០០ តោនក្នុងមួយថ្ងៃ ខណះលោកថា ថ្ងៃខ្លះក៏បានទិញចូលរហូតដល់ជាង ២ ០០០ តោន ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគ្រប់គ្រង​រោងម៉ាសុីនកិនស្រូវ​រូបនេះអះអាងថា បើទោះបីរោងម៉ាស៊ីន ឡាយ សែ បានទិញចូលស្តុក​ពេញឃ្លាំងក៏ដោយ ក៏ខាងរោងម៉ាសុីន​នៅតែបន្តទិញ លុះត្រាតែអស់ពីលទ្ធភាពពីការបញ្ជាទិញ​ឲ្យតែក្នុងតម្លៃសមរម្យ ខណះលោកបញ្ជាក់ថា សម្រាប់​រដូវកាលទី ៣ ក្នុងការប្រមូលផលស្រូវនេះ រោងម៉ាស៊ីនឡាយ សែ បានប្រមូលទិញស្រូវប្រភេទ OM បានប្រមាណ ១ ម៉ឺន តោន និងស្រូវស្រងែស្រាលបានជាង ២ ម៉ឺនតោន។

បើតាមលោក លី លាង ខាងរោងម៉ាស៊ីនឡាយសែន ផ្តោតលើការប្រមូលទិញស្រូវមាន ៣ ប្រភេទក្នុងនោះមាន សែនក្រអូប ផ្ការំដួល និងស្រងែ ដែលសុទ្ធសឹងជាប្រភេទស្រូវប្រណីតរបស់ខ្មែរ។ លោក លី លាង ក៏បានសំណូមពរដល់ប្រជាកសិករនៅក្នងស្រុកថ្មគោល គួរងាកមកដាំដុះប្រភេទស្រូវក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ហើយទីផ្សារក៏ទូលាយជាងស្រូវប្រភេទផ្សេងៗ ដែលបាននាំចូលពីបរទេស ហើយក៏មានកំណើនខ្ពស់ក្នុងការនាំទៅក្រៅប្រទេស។

ការលើកឡើងរបស់លោក លី លាង ក៏ស្របនិងការលើកឡើងពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានលើកឡើងនាពេលកន្លងទៅ ដែលលោកបានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យប្រើប្រាស់ពូជស្រូវខ្មែរមានដូច ជាពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលស្រូវប្រភេទទាំងនេះ មានលំហ្នឹងទីផ្សារល្អ តម្រូវការទីផ្សារខ្ពស់ ហើយក៏មានការអ ន្តរាគមន៍ពីក្រសួងកសិកម្មជាងការដាំពូជស្រូវដែលនាំចូលពីបរទេសផងដែរ ។

បើទោះបែបណាក្តី ការបញ្ជាទិញស្រូវពីកសិករ ក្នុងស្រុកថ្មគោល ដែលគេស្គាល់ថា ជាស្រុកគោលដៅដ៏មានសក្តានុពលផ្នែក វិស័យកសិកម្ម ពីសំណាក់រោងម៉ាសុីនឡាយសែ យ៉ាងសន្ធឹកសន្ធាប់នេះ បាន​កើតឡើងក្រោយពីកសិករបានប្រតិកម្មទីផ្សាររបស់ឈ្មួញ ដែលបានទម្លាក់តម្លៃហួសហេតុពេក នាពេលកន្លងមក ខណះការប្រតិកម្មរបស់កសិករនេះត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង បានយកចិត្តទុកដាក់ជាបន្តបន្ទាប់ ហើយក្រុមឧកញ្ញាមួយចំនួនក៏បានជួយបញ្ជាទិញរាប់រយនិងពាន់តោន ដែលបានជួយដោះបន្ទុកដល់កសិករយ៉ាងល្អប្រសើរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម