Connect with us

ព័ត៌មានជាតិ

​នាំខ្លួន​បុរស​ម្នាក់ ដែល​ចង់​គេចវេះ មិន​ព្រម​ផ្តល់​សំណាក

បានផុស

នៅ

​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ដែលមាន​ហានិភ័យ​ខ្ពស់ ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ គឺ​ឪពុកម្តាយ​ធ្វើតេស្ត​វិជ្ជមាន បាន​ព្យាយាម​គេចវេះ មិន​ព្រម​ឲ្យ​ក្រុមគ្រូពេទ្យ​យក​សំណាក​នៅ​ល្ងាច កាល​ពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ បើទោះបីជា​ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​បញ្ចុះបញ្ចូល ពន្យល់​ហេតុផល​យ៉ាងណាក៏ដោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​បន្ថែមថា ដោយមាន​ការស្នើសុំ​ពី​ក្រុមគ្រូពេទ្យ កម្លាំង​គ​អន្តរាគមន៍​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀម នៅ​សាលា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការដ្ឋាន និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញ​សហការ​ណ៍ ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល​ចុះទៅ​ដល់ទី​តាំង​ផ្ទាល់ ស្ថិតនៅ​ផ្ទះ​ជាន់​ទី​៤ ផ្លូវ​ព្រះមុនីវង្ស ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ នាំខ្លួន​បុរស ដែល​ចង់​គេចវេះ​ម្នាក់​នោះ ទៅកាន់​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ចាក់អង្រែ​ក្រោម​បាន​ដោយ​ជោគជ័យ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម