ព័ត៌មានជាតិ
សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ
សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជាកាលពីពេលថ្មីៗនេះ។ អគ្គនាយកដ្ឋានកសិកម្ម បានប្រកាសនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ថា កាលពីពេលថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹង រហ័សសម្រាប់ម្ហូបអាហារ និងចំណីសត្វរបស់សហភាពអឺរ៉ុប (RASFF) បានជូនដំណឹងអំពីការរកឃើញ កម្រិតសំណល់ថ្នាំកសិកម្ម Acetameprit, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជាលើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១ មីលីក្រាម ក្នុងមួយគីឡូក្រាម។

អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា តាមរយៈបញ្ញត្តិនេះ មានសារធាតុកសិកម្មថ្នាំកសិកម្មចំនួន ៣១៣ មុខ ក្នុងចំណោម ៥១៧ មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវត្រូវបានសហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរិមានៃថ្នាំកសិកម្ម (MRL) ក្នុងអង្ករត្រឹមតែ ០,០១ មីលីក្រាមក្នុងមួយគីឡូក្រាម ពោលគឺត្រូវទម្លាក់ចំនួន ១០០ ដង នៃកម្រិតចាស់គឺ១មីលីក្រាមក្នុងមួយគីឡូក្រាម។
អគ្គនាយកដ្ឋាន នៃក្រសួងកសិកម្មបានអះអាងថា បញ្ហានេះកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។
ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម កំពុងជំរុញការអនុវត្តវិធានការមួយចំនួន រួមមាន ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើបផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យាការដាំដុះប្រភេទពូជស្រូវមានសក្ដានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព បង្ការមិនឱ្យមានសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់ កម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប។

ទន្ទឹមនេះ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំនូវបញ្ជីប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់កម្រិត កំណត់ទាប និងមានចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដូចមាននៅក្នុង QR Code ភ្ជាប់ជាមួយ សេចក្តីជូនដំណឹងនេះ។
អគ្គនាយកដ្ឋានកសិកម្ម សូមអំពាវនាវដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្ម ជាជម្រើសចុងក្រោយ ដោយអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសដែលមាននៅលើសម្បកវេចខ្ចប់ប្រកបដោយ ស្មារតីទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។
ជាមួយគ្នានេះ អ្នកនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករមុនពេលនាំចេញ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្ម លើសកម្រិតកំណត់ និងធានាបាននូវនិរន្តរភាពទីផ្សារនាំចេញ។
ក្នុងករណីដែលសហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចង់ស្វែងយល់បន្ថែមអំពីព័ត៌មានខាងលើនេះ សូមទាក់ទងមកកាន់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យដែលជាសេនាធិការបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ឬមន្ត្រីកសិកម្មឃុំដែលនៅជិតបំផុត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


