Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ក្រុង​សួង ទទួល​អំណោយ​ពីកាកបាទ​ក្រហម​កម្ពុជា

បានផុស

នៅ

​ដើ​ម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ចូលរួម​អនុវត្តន៍​វិធាន​ការពារ អនាម័យ បង្ការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ត្រីរាជការ​ចុះ​ចែក​អំណោយ​កាកបាទក្រហមកម្ពុជា ដោយ​សំណេះសំណាល និង​ពាំ​នាំនូវ​ប្រសាសន៍​សួរសុខទុក្ខ របស់​សម្តេច​ទាំង​ទ្វេ ដល់​បងប្អូន​ពល​ករ​ដែល​កំពុង​ធ្វើច​ត្តា​ឡី​ស័ក ឲ្យ​ប​ង្កើ​ន​ការការពារ ប្រុងប្រយ័ត្ន និង​ចេះ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ៣កុំ ៣​ការពារ ដើ​ម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ ខណៈដែល​ព្រឹត្តិការណ៍​២០​កុម្ភៈ​មិនទាន់​រលត់​បាត់​ទៅវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ការណែនាំ ដល់​រដ្ឋបាល​ស្រុក​នីមួយៗ ដើម្បី​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ត្រៀមលក្ខណៈ​ជាស្រេច ក្នុងការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។

ទន្ទឹមនឹងនោះ ការត្រៀម​មក​រៀបចំ​មណ្ឌល​ច​ត្តា​ឡីស័ក របស់​រដ្ឋបាល​ស្រុក នាពេលនេះ គឺជា​ការ​ត្រៀម​លក្ខណៈ ក្នុងករណី​ដែល​មណ្ឌល​ច​ត្តា​ឡី​ស័ក របស់​រដ្ឋបាលខេត្ត មាន​ចំនួន​អ្នកពាក់ព័ន្ធ និង​អ្នក​សង្ស័យ ករណី​កូ​វីដ១៩ មក​ធ្វើ​ច​ត្តា​ឡី​ស័ក លើសពី​ចំនួន​នៃ​ការត្រៀម​ទុក​របស់​រដ្ឋបាលខេត្ត​នោះ ។​

លោក កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ឲ្យ​ដឹងថា ពលករ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ វិទ្យាល័យ​ហ៊ុនសែន​ក្រុង​សួង នេះ​មាន​ចំនួន​៤៩​នាក់ ហើយ​ក្រុមគ្រូពេទ្យ​ជួរមុខ​នៅតែ​បន្ត​តាមដាន មើ​ល​ថែ​រទាំ​សុខភាព ពលរដ្ឋ​ដែល​កំពុង​ធ្វើច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ដែល​ត្រៀម​ទុក និង​បន្ត​ផ្សព្វផ្សាយ​នូវ​រាល់​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​បន្ត​នៃ​ជំងឺ​កូ​វីដ​១៩ ពិសេស​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់ តាម​គ្រប់​រូបភាព ដោយ​ធ្វើជា​យុទ្ធនាការ​ផ្សព្វផ្សាយ​រួមគ្នា នូវ​ច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ពី​ទោសទណ្ឌ និង​ការផាកពិន័យ ពិសេស​មាត្រា​០៧ មាត្រា​០៨ និង​មាត្រា​០៩ ជាការ​បញ្ជ្រាប​ដល់​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និងគ្រប់​ស្រទាប់​មហាជន​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​ឲ្យ​បានដឹង និង​យល់ច្បាស់​៕​

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៣ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម