Connect with us

ព័ត៌មានជាតិ

ទឹកដោះម្តាយថ្លៃ ឆន សុវណ្ណារាជ តេស្ត ៣ លើក ទើប​ដឹង​លទ្ធផល

បានផុស

នៅ

តារាចម្រៀង ឆន សុវណ្ណារាជ​ ចេញ​លទ្ធផល​អវិជ្ជមានកូវីដ ១៩ ក្រោយ​តេស្តជា​លើកទី ៣។ តារា​ចម្រៀង​ប្រចាំផលិតកម្ម​ហង្សមាស​រូប​នេះបានប្រកាសថា ទឹកដោះម្តាយ​ថ្លៃ លោកបានឆ្លងផុតការឆ្លងជំងឺដ៏កាចសាហាវ កូវីដ-១៩ ក្រោយ​លទ្ធផលធ្វេីតេស្តសំណាកលេីកទី៣ ចេញមកអវិជ្ជមានកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើ​ផេកហ្វេសប៊ុកផ្លូវការលោក ឆន សុវណ្ណារាជ ផ្ញើសារទៅកាន់អ្នកគាំទ្រ​ថា៖ “ទឹកដោះម្តាយថ្លៃ។ អរគុណគុណបុណ្យ និងបារមីវត្ថុស័ក្តិសិទ្ធិតាមថែរក្សាកូនចៅ លទ្ធផលធ្វើតេស្ត​លើកទី៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន «Negative» បញ្ជាក់ថា ខ្ញុំមិនមានមេរោគកូវិដ១៩នោះទេ ខ្ញុំឆ្លងផុតហើយ”។

តារាចម្រៀងប្រុសរូប​នេះក៏​មិន​ភ្លេច​អរគុណ​ការជូនពរពីបងប្អូនអ្នកគាំទ្រ ហើយ​ក៏​នៅតែបន្តធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួន១៤ថ្ងៃដដែល។

តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ហេង ឡុង​ គិត​មក​ត្រឹម​រសៀល​ថ្ងៃទី​១៤ ​ខែមីនា​ ឆ្នាំ​២០២១​ មាន​តារា​សិល្បៈ​របស់​ខ្មែរ​ផ្នែក​ចម្រៀង ពិធី​ការិនី ផលិតករ ដឹកនាំ​សម្តែង​និង​កំប្លែង​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​មាន​ចំនួន​ ១១​នាក់​ហើយ​។​

ក្រៅ​តែ​អ្នក​ដែល​ឆ្លង​ទាំង​១១​រូបនេះ ​ក៏មាន​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​មួយចំនួនទៀត​កំពុងតែ​តាមដាន​និង​ពិនិត្យ​សំណាក​ដើម្បី​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ១៤​ថ្ងៃ​ផងដែរ​៕

ចុចអាន៖ ឈ្មោះ​តារា​សិល្បៈខ្មែរ​១១​រូប​ដែល​ឆ្លង​កូ​វីដ​-១៩។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម