Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​ទៀត ​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ ពិន័យ​ប្រាក់​ ខណៈបម្រុងបើក​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ

បានផុស

នៅ

​បុរស​ម្នាក់​ទៀត ​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ធ្វើការ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៥​លាន​រៀល​ពី​បទ​បើកបរ​រថយន្ត​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​ ក្នុង​គោលបំណង​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​ទៅកាន់​ខេត្ត​កំពត​។

​យោងតាម​របាយការណ៍​សមត្ថកិច្ច​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹងថា ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ ២០២១ មាន​រថយន្ត​១​គ្រឿង បាន​បើក​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​នៅ​ចំណុច​ព្រំប្រទល់​រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ព្រៃនប់ ធ្វើការ​ពិន័យ​អន្តរការណ៍​។

​អ្នកបើកបរ​នោះ​មានឈ្មោះ សុខ ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បើកបរ​រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3G-0959 បាន​បើក​គេចវេះ​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក ដើម្បី​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​ទៅកាន់​ខេត្តកំពត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​អនុក្រឹត្យ​លេខ​៣៧ អនក្រ​.​បក ចុះ​ថ្ងៃ​សុក្រទី​១២ ខែមីនា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រង់​មាត្រា​២២ ត្រូវ​ផ្ដន្ទា​ទោសពិន័យ​អន្តរការណ៍​ពី ១.០០០.០០០ (​មួយ​លាន​) រៀល ទៅ ៥.០០០.០០០ (​ប្រាំ​លាន​)​រៀល ចំពោះ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក តែ​មិនបាន​បណ្តាលឱ្យ​មានការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​។ ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​។​ អាជ្ញាធរ​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល និង​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ស្រុក ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។

​គួរ​បញ្ជាក់​ថា ​កាលពី​ម្សិលមិញ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់​ប្រុស​១​នាក់​និង​ស្រី​១​នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ជាទិញ​គ្រឿងញៀន​ចូលទៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​ជនជាតិ​ចិន​ទាំងពីរ​នាក់​នោះ​ត្រូវ​ប្រឈមមុខ​នឹង​ការ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ផងដែរ​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អ្នកពាក់ព័ន្ធនៅ​​ហាងហ្វឺ ចំនួន​១០នាក់ក្នុងខេត្តសៀមរាប ត្រូវបញ្ចប់ធ្វើចត្តាឡីស័ក​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម