Connect with us

ព័ត៌មានជាតិ

អភិបាលស្រុក​សំរោង​ផ្តល់អំណោយ​ជូន​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ឃុំ​លំចង់៤គ្រួសារ

បានផុស

នៅ

អំណោយ​របស់លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ត្រូវបាន​ផ្តល់ជូន​ដល់ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​ជួប​ការខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុង​ឃុំ​លំចង់ ៤ គ្រួសារ រួមមាន ភូមិ​ក្តុល ១​គ្រួសារ និង​ភូមិ​ទួល​ទ្រា ៣ គ្រួសារ ដែល​បាន​ប៉ះពាល់​ដោយ ប្រយោល​នូវ​ព្រឹត្តិ​ការណ៍​ថ្ងៃទី​១២ ខែមីនា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ស្រុក​សំរោង ប្រាប់​ឲ្យដឹងថា ដើម្បី​សម្រួលការ​លំបាក​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន៤​គ្រួសារ ដែលមាន​ជីវភាព​ក្រីក្រ​លំបាក កាលពី​រសៀល​ថ្ងៃ​ពុធ ៤​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២១ លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​កូ​វីដ១៩ ស្រុក​សំរោង រួម​ដំណើរ​ដោយ​លោក ស៊ីន សុផល លោក ស្វាយឧត្ថោ អភិបាលរង​ស្រុក លោកស្រី​សមាជិក​ក្រុមប្រឹក្សា លោក​នាយករង​រដ្ឋបាល​ស្រុក អនុប្រធាន​ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​ស្រុក លោក​មេឃុំ លោក លោក ស្រី​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្មៀនឃុំ លំចង់ បាន​ចុះ​សួរ សុខទុក្ខ និង​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​ជួប​ការខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុង​ឃុំ​លំចង់ ៤ គ្រួសារ រួមមាន ភូមិ​ក្តុល ១​គ្រួសារ និង​ភូមិ​ទួល​ទ្រា ៣ គ្រួសារដែល​បាន​ប៉ះពាល់​ដោយ ប្រយោល​នូវ​ព្រឹត្តិការណ៍​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ខេត្តតាកែវ ។​

ជាមួយគ្នានេះ អាជ្ញាធរ​ស្រុក​សំរោង សូម​ធ្វើការ​សំណូមពរ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល តែងតែ​ផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មាន​ការលាង​សំអាត​ដៃ ជាមួយ​សាប៊ូ ឬ ជែ​ល អាកុល និង​ពាក់​ម៉ាស​ជាប់​ជាប្រចាំ ជាពិសេស​ត្រូវ​រក្សា​អោយបាន​នូវ​គម្លាត​សង្គម យ៉ាងតិច មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ ៕

​អត្ថបទ ៖​ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ១ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម