Connect with us

ព័ត៌មានជាតិ

វិទ្យាល័យអង្គតាសោមមិនទាន់បិទ ខណៈមនុស្ស៨ នាក់ដាក់នៅដាច់ដោយឡែក

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមីនា មុននេះ បន្តិចឲ្យដឹងថា មនុស្សចំនួន ៨ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងគ្រូមបង្រៀនវិទ្យាល័យអង្គតាសោម ម៉ៃ ថុនា ដែលបានចូលរួម​កម្មវិធីមួយ​មាន​អ្នក​ឆ្លង​កូវីដ១៩ ទៅចូលរួមដែរ ហើយគ្រូបង្រៀនរូបនេះ បានទៅបង្រៀនសិស្សក្នុងថ្នាក់។

មន្ត្រីសុខាភិបាលខេត្តតាកែវរូបនេះ បញ្ជាក់ថា សាលាវិទ្យាល័យអង្គតាសោមនៅរសៀលនេះនៅមិនទាន់មានគោលការបិទនោះទ គឺមានបិទសាលាខ្លះៗនៅស្រុកសំរោង និងស្រុកបាទីតែប៉ុណ្ណោះ។

វិទ្យាល័យអង្គតាសោម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ បានចេញលិខិតស្តីបន្ទោសគ្រូបង្រៀននៅវិទ្យាល័យអង្គតាសោម ឈ្មោះ ម៉ៃ ថុនាបានប្រព្រឹត្តិកំហុសឆ្គង ចូលរួមកម្មវិធី​មួយ​មាន​អ្នក​ឆ្លង​កូវីដ១៩ ម្នាក់​ហើយបានទៅបង្រៀនសិស្សក្នុងថ្នាក់។

លិខិតស្តីបន្ទោសមានរយៈពេល ២ ឆ្នាំ ទៅលើគ្រូបង្រៀនរូបនេះ ដែលមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយសាមីខ្លួនមានការជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ប៉ុន្តែមិនបានអនុវត្តនូវវិធានការទប់ស្កាត់ការចម្លងទៅក្នុងសាលារៀន៕

អត្ថបទ៖វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម