Connect with us

ព័ត៌មានជាតិ

ស្ត្រី​វៀតណាម​២​នាក់​ជាសះស្បើយ​នៅ​ស្វាយរៀង​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​បន្តទៀត​

បានផុស

នៅ

​ស្ត្រី​ជនជាតិ​វៀតណាម​២​នាក់​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តស្វាយរៀង​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​នោះ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃទៀត​ដើម្បី​តាមដាន​សុខភាព​ ព្រោះខ្លាច​លាប់​ឡើងវិញ​មុននឹង​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

ក្រសួងសុខាភិបាល​បានប្រកាស​នៅថ្ងៃនេះ​ថា​ ស្ត្រី​វៀតណាម​ពីរ​នាក់​នោះ​ទទួលបាន​លទ្ធ​ផល​តេស្ត​អវិជ្ជមាន​ចំនួន​២​លើក ​និង​ត្រូវបាន​អនុញ្ញាត​ចេញពី​មន្ទីរពេទ្យបង្អែកស្វាយជ្រំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៨​មីនា​នេះថា​«​ស្ត្រី​វៀតណាម​ពីរ​នាក់​ហ្នឹង​បានជា​សះស្បើយ​និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មែន​ ប៉ុន្តែ​ពួកគាត់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត ហើយ​ថ្ងៃទី​១៣​ត្រូវយក​សំណាក​មួយ​លើក​ទៀត​ខ្លាច​គាត់​លាប់​ឬ​រើ​ឡើងវិញ​»​។​

លោក​បាន​បន្តទៀតថា ​ប្រសិន​លទ្ធផល​តេស្ត​លើក​ក្រោយ​ខាងមុខនេះ​អវិជ្ជមាន​ទៀត​ទើប​បាន​អនុញ្ញាត​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​។​

ស្ដ្រី​ជនជាតិ​វៀតណាម ២​នាក់​ទី​១​មានឈ្មោះ Dinh Thi Xuon Nhi ភេទ​ស្រីអាយុ​២៧​ឆ្នាំ​និង​ទី​២​ឈ្មោះ Nguyen Ngoc Xia ភេទ​ស្រីអាយុ​២៨​ឆ្នាំ​ស្នាក់នៅ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ជា​អ្នក​ផាត់មុខ​និង​ធ្វើ​ក្រចក​បានធ្វើ​ដំណើ​រ​តាម​រថយន្ត​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​កាលពី​ថ្ងៃទី​២៧​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ក្នុងគោលបំណង​ទៅ​វៀតណាម​តាម​ច្រក​បាវិត ប៉ុន្តែ​មិនអាច​ទៅបាន​ដោយ​ខ្វះ​ឯកសារ។​ក្រោយមក​ស្ត្រី​វៀតណាម​២​នាក់​នេះ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ហើយ​សម្រាក​ព្យា​បាល​ជំងឺ​នៅ មន្ទីរពេទ្យ បង្អែក ស្វាយជ្រំ​។​

គួរ​បញ្ជាក់ថា ​ពាក់ព័ន្ធ​នឹង​ស្ត្រី​វៀតណាម​២​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩​នេះដែរ​ក្រុមការងារឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធចំនួន​ជិត​៣០​នាក់​ក្នុងនោះ​មាន​អ្នករត់​ម៉ូតូ​កង់​បី​ចំនួន​៣​នាក់ អ្នករត់​តាក់ស៊ី​១​នាក់សមត្ថកិច្ច​៧​នាក់​ហើយ​ក្រៅពីនេះ​មាន​ម្ចាស់​សណ្ឋា​គារបុគ្គលិក​និង​អ្នក​ដែល​លក់ដូរ​នៅ​សណ្ឋាគារ​ហេង ហេង សេរី​រ័ត្ន។​ប៉ុន្តែ​លទ្ធផល​តេស្ត​អវិជ្ជមាន​ទាំងអស់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម