Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​យុវជន​ម្នាក់ បន្ទាប់ពី​រំលោភ​ក្មេង​ស្រី​បាន​៣​លើក តាំង​ពី​ឆ្នាំ​២០១៩​

បានផុស

នៅ

​យុវជន​ម្នាក់​កំពុង​រង​ការចោទប្រកាន់​ពីបទ រំលោភ​លើ​ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ​ ដែល​បច្ចុប្បន្ន​យុវជន​រូប​នេះ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន សុំ​គោលការណ៍​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ហើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ និង ៣០​នាទី នៅ​ចំណុច​ប្រឡាយ​អូរ​តា​ជួន ស្ថិតក្នុង​ក្រុមទី​២៥ ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ ដែល​មាន​ស្ថាន​ទម្ងន់ទោស​បានកើត​ឡើង និង​បង្កដោយ​ជនសង្ស័យ​ឈ្មោះ ហម កែវ​ឡាយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល បាន​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​ក្មេងស្រី រងគ្រោះ​ឈ្មោះ ច ស ជ អាយុ ១៣ ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ រហូត​បានសម្រេច ។​

​នៅក្នុង​ករណីនេះ​ដែរ ​គឺ​ដោយសារ​តែ​មាន​ការបា​ត់​ចៅស្រី​ទើប​ជីដូន​ដើរ​រក ក៏​បាន​មក​ប្រទះឃើញ​នៅត្រង់ចំណុច​ខាងលើ ទើប​នាំ​ចៅស្រី​ទៅ​ដាក់ពាក្យ​បណ្តឹង​តែម្តង និង​រហូតដល់​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ទើប​សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ឃាត់ខ្លួន​តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​រូបនេះ បាន​ចំនួន​៣​លើក រួចមកហើយ ដោយ​លើក​ទី​១ នៅ​អំឡុង​ឆ្នាំ​២០១៩ គឺ​បាន​ប្រព្រឹត្ត​នៅ​ចំណុច​វាលស្រែ​ប្រឡាយ​ស្វាយ​អា ស្ថិត​ក្នុងភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល គឺ​បានសម្រេច​១ លើក លុះ​នៅ​លើក​ទី​២ គឺ​នៅក្នុង​អំឡុង​ឆ្នាំ​២០២០ នៅ​ចំ​ណុ​ច​ក្បែរ​ស្រះ​ទឹក ខាងកើត​សាលាបឋមសិក្សា​ប្រគាប ក្នុងភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ដោយបាន​សម្រេច​១ លើក​ទៀត លុះ​លើក​ទី​៣នេះ ​ក៏​បានសម្រេច​ចំនួន​១​លើក​ទៀត តែ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តែ​ម្តង។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កន្លង​សមត្ថកិច្ច​ស្រុក​ថ្មគោល បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តហើយ ដើម្បី​បន្ត​នីតិវិធី​ទៅកាន់​តុលាការ៕

អត្ថបទ៖ សោ និយម​រដ្ឋ​

សូមចុចអាន៖ ចុះបង្ក្រាប​ទីតាំង​ចែកចាយ​ផលិតផល​NNP​ក្លែង​ម៉ាក នៅ​ផ្សារលើ​ធំថ្មី ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម