Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​វៀតណាម៣នាក់​និង​មេខ្យល់៣នាក់ខណៈ​កំពុង​ជិះ​រថយន្តឆ្លងដែន​ចូល​កម្ពុជា​

បានផុស

នៅ

ជនជាតិ​វៀតណាម​៣​នាក់​ និង​ខ្មែរ​៣​នាក់​ដែលជា​មុខសញ្ញា​នាំ​វៀតណាម​ចូល​កម្ពុជា​ខុសច្បាប់​ត្រូវ​បាន​ប៉ូលីស​ស្រុក​បូរី​ជលសារ​ចុះបង្ក្រាប​។​

ករណីនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១ តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក​ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ផាន ផល អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បូរី​ជលសារ​។ លោក​អធិការ​ស្រុក​បញ្ជាក់ថា​កម្លាំង​អធិការដ្ឋាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បូរី​ជលសារ បាន​ចុះ​ល្បាត​មូលដ្ឋាន​ស្រុក​បូរី​ជលសារ និង​បាន​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក​ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 2B : 7875 ដែលជា​មុខសញ្ញា​នាំ​ជនជាតិ​វៀតណាម​ខុសច្បាប់​មក​កម្ពុជា នៅ​ចំណុច ភូមិ​ស្នាច​ដួច ឃុំ​បូរី​ជលសារ ស្រុក​បូរី​ជលសារ​ខេត្តតាកែវ ដែលមាន​មនុស្ស​សរុប​ចំនួន​៦​នាក់​(​ប្រុស​ទាំង​៦​នាក់​) ក្នុងនោះ​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ដោយ​មិនមាន​អ្នកបកប្រែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ជនជាតិខ្មែរ​មាន​ចំនួន​៣​នាក់ ក្នុងនោះ​អ្នក​បេ​ី​កបរ​ម្នាក់​ឈ្មោះ អម អាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ប្រិ​យ ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង ខេត្តតាកែវ និង​មេខ្យល់​នាំ​ផ្លូវ​ចំនួន​២​នាក់ ទី​១ ឈ្មោះ សុខ រ៉ាវុធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សង្គម​មានជ័យ ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជលសារ ខេត្តតាកែវ និង​ទី​២ ឈ្មោះ ភូ ហេង​សេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សង្គម​មានជ័យ ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជលសារ ខេត្តតាកែវ​។​

​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​៣​នាក់​និង​មេខ្យល់​ខ្មែរ​៣​នាក់​ដែល​ឃាត់ខ្លួន​ត្រូវបាន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តតាកែវ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទ ៖ ​វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម