Connect with us

ព័ត៌មានជាតិ

ការជួសជុល​កែលំអ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រត​ន​កោដិ គ្រោង​បញ្ចប់​នៅ​ចុងខែ​មីនា​នេះ រដ្ឋបាល​រាជធានី នឹង​បង្កើត​គណៈកម្មការ​ថែទាំ​ជាប្រចាំ

បានផុស

នៅ

ភ្នំពេញ​ ៖ ការ​ជួសជុល​កែលំអ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដិ ដែល​ស្ថិត​នៅ​លើ​សួនច្បារ​ខាងកើត​វិមានឯករាជ្យ​ដែល​បាននិងកំពុង​តែ​ដំណើរ​ការជួស ជុល​កែលំអរ រហូតមកដល់​ពេលនេះ​បានសម្រេច​ការងារ​ប្រមាណ​៩៥%​ហើយ គ្រោង​នឹង​រួចរាល់​នៅ​ចុងខែ​មីនា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជំរុញ​ការងារ​នេះ​អោយ​ដំណើរការ​ទៅដោយ​ជោគជ័យ​ល្អ នា​រសៀល​ថ្ងៃទី​១៨​មីនា​នេះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​រួមជាមួយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ពាក់​ព័ន្ធ បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ដំណើរ​ការ​ជួសជុល​កែលំអ ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដិ​នេះ។

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រត​ន​កោដិ មាន​ទីតាំង​ស្ថិតនៅលើ​សួនច្បារ​ខាងកើត​វិមានឯករាជ្យ បាននឹងកំពុង​ដំណើរ​ការជួស ជុល​កែលំអ បាន​ប្រមាណ​៩៥%​ហើយ ដោយ​គ្រោង​នឹង រួចរាល់​នៅ​ចុងខែ​មីនា​នេះ​។

លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ជួស​ជុល​និង ថែទាំ​ស្តូប​ព្រះ​បរម​រូបនេះ​ឲ្យ​បានជា​ប្រចាំ រួមទាំង​ការថែទាំ​សួនច្បារ​នៅ​ជុំវិញ​បរិវេណ​នោះ​ផងដែរ​។

លោក​អភិបាល​បាន​ថ្លែងថា នេះ​ជាទី​ដ្ឋា​ន​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួសជុល​និង​ថែទាំ​ជាប់​ជាប្រចាំ ជាទី​កន្លែង​ដែល​យើង​តែង​ប្រារព្វ ពិធី​ថ្វាយ​កុសល​ឧិ​ទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណ​ក្ខ័ន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហនុ ព្រះ​បរម​រត​នកោដិ​ជា​រៀងរាល់ឆ្នាំ​។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​មានការ​ជួសជុល​កែលំអ​ជា​ដំណាក់កាល​គឺ​មាន ជួសជុល​ដំបូល​ពិ​ដាន​,​លាប​ក្បាច់​ព​ណ៌​ទឹកមាស​ផ្នែក​ខាងលើ​បរម​រូប​,​ជួសជុល​ជើង ទម្រ​ថ្ម​ម៉ាប និង​ថ្មភ្នំ រួមទាំង​ការថែទាំ​សួនច្បារ​,​រៀបចំ​ប្រព័ន្ធ​បាញ់​ទឹកជា​ថ្មី​ឡើងវិញ​រួមទាំង​ការកាប់​ដើម​ក្ងោក​ចាស់ៗ​ដែល​ពុកផុយ​រួច​ដាំ​ជាថ្មី​ឡើងវិញ​ផងដែរ​។

សូម​បញ្ជាក់​ថា ទីតាំង​ស្តូប​ព្រះ​បរម​រូប​ព្រ​បរម​រត​ន​កោដិ រួម​ទាំង​សួនច្បារ​ជុំវិញ​ផង បានក្លាយ​ជាទី​រមណីយដ្ឋាន​ដ៏​ស្រស់បំព្រង​ប្រកបដោយ​ខ្យល់អាកាស​បរិសុទ្ធ​នឹង​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅ​លំហែ​កំសាន្ត និង​ជាទី​ពេញនិយម​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ហាត់ប្រាណ​ដើម្បី​សុខភាព​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ប៊ុត សីហា សន្យាជាលើកចុងក្រោយមិនដើរផ្លូវខុសម្តងទៀតទេ

ព័ត៌មានជាតិ៥ នាទី មុន

សហគមន៍​ទេសចរណ៍​នៅ​ឃុំ​ព្រះដាក់ នាំ​បទពិសោធន៍​​ពិត​ៗ​​ផ្សារភ្ជាប់វប្បធម៌ប្រពៃណីបុរាណដល់ទេសចរជាតិ​និង​អន្តរជាតិបានទស្សនា

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ភាពអត់ឃ្លាននៅ ហៃទី កាន់តែធ្ងន់ធ្ងរ ខណៈភាពចលចលក៏មិនទាន់គ្រប់​គ្រងបាន

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ព្រះចៅអធិការវត្តថៃ ជាប់គុក ៤៦៨ឆ្នាំ ព្រោះកិបកេងប្រាក់ជិត៣០០លានបាត

ព័ត៌មានជាតិ២១ នាទី មុន

កម្ពុជា-កូរ៉េ កំពុងសិក្សាឈានទៅ​បង្កើតមជ្ឈមណ្ឌល​ស្តារនីតិសម្បទាដល់កម្មករមានគ្រោះក្នុងម៉ោងការងារ

Sokha Hotels

ព័ត៌មានពេញនិយម