Connect with us

ព័ត៌មានជាតិ

ផាក​រថយន្ត​មួយ​គ្រឿង ពិន័យ​ជា​ទឹក​ប្រាក់​១លាន​រៀល​ ដោយសារ​រឹងរូស​មិនស្តាប់ការណែនាំ​

បានផុស

នៅ

ព្រះសីហនុ ៖ អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ចាប់​រថយន្ត​១​គ្រឿង ផាកពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល តែ​ម្ចាស់​គ្មាន​ប្រាក់​បង់​ឲ្យ ហើយក៏​លួច​រត់​គេច​ខ្លួន​បាត់​អស់​។ ករណីនេះ មូលហេតុ​ដោយសារតែ​ម្ចាស់​រថយន្ត​មានការ​រឹងរូស​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រុម​សមត្ថកិច្ច​ដែល​យាមកាម​នៅ​គោលដៅ​ត្រួតពិនិត្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណីនេះ​បាន​កើតមានឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​រង្វង់​មូល​កំពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ជា​អ្នកសារព័ត៌មាន​(​គេហទំព័រ​)​មាន​គ្នីគ្នា ចំនួន​៥​នាក់ មានបំណង​បើក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ ហើយ​ត្រូវ​កម្លាំង​ប្រចាំការ​គោលដៅ​ហាមឃាត់ តែ​ពួកគេ​មិន​ស្តាប់​ហើយ​បានធ្វើការ​ជម្លៀស​គ្នីគ្នា ដើម្បី​បន្ត​ឆ្លងកាត់​តាមផ្លូវ​វៀង ហើយក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច ឃើញ​តាម​កាក់​ជាប់​ហើយ​នាំ​ទាំង​មនុស្ស​និង​រថយន្ត យកមក​សាលាស្រុក​ដើម្បី​ធ្វើការ​ផាកពិន័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ពេល​នាំ​មកដល់​សាលាស្រុក ពួកគេ​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់ ចោល​រថយន្ត​នៅ​សាលាស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម