ព័ត៌មានជាតិ
លោក ផែង វណ្ណៈ សុំទោសជាសាធារណៈ ចំពោះព្រះសង្ឃទូទាំងប្រទេស
លោក ផែន វណ្ណៈ ចាងហ្វាងការផ្សាយរបស់គេហទំព័រ Pheng Vannak News បានធ្វើការសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈលោកបានលើកឡើងថា ការអត្ថាអធិប្បាយរបស់លោកកាលពីថ្ងៃទី១៤ និង ១៥ ខែមីនា កន្លងមកនេះ មិនមានចេតនាប្រមាថព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេស ឬ ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាទេ ដោយគ្រាន់តែចង់បានយុត្តិធម៌ សម្រាប់ជនរងគ្រោះតែប៉ុណ្ណោះ។
លិខិតសុំទោសជាសាធារណៈនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានរិះគន់ខ្លាំងៗពីសាធារណៈជន ខណៈនៅរសៀលថ្ងៃនេះគណៈសង្ឃខេត្តសៀមរាប ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសពីបទប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ដោយសារលោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមផេករបស់លោកថា “បើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្ដឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង”។
នៅព្រលប់ថ្ងៃទី១៨ ខែមីនានេះដែរ ក្រសួងព័ត៌មានក៏បានប្រកាសលុបចោលអាជ្ញាប័ណ្ណ គេហទំព័រឈ្មោះ www.phengvannaknews.com បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
អានពិស្តារៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ