Connect with us

ព័ត៌មានជាតិ

ស្នងការ​ខេត្តកំពត​បំភ្លឺ​ឲ្យ​ដឹង​ការពិត រឿង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់

បានផុស

នៅ

ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ទាក់ទិន​នឹង​ករណី​បង្ក្រាប​ក្មេង​ទំនើង​ បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់​បាត់​បង់ជីវិត ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ បាន​បំភ្លឺ​ជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ការ​ស្លាប់​របស់​ជន​ស​ង្ស័​យ ឈ្មោះ ម៉ម វិបុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ គឺជា​កំហុស​ដោយ​អ​ចេតនា​ប៉ុណ្ណោះ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​បំភ្លឺ​ព័ត៌មាន របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត៖ កាល​ពី​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ និង​១០​នាទី​យប់ ជនល្មើស​០១​ក្រុម​មាន​គ្នា​ចំនួន​០៥​នាក់ (១.ឈ្មោះ ម៉ម វិបុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​ស្លាប់​), ២.​ឈ្មោះ ធម្ម កុម្ភៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ឃាត់ខ្លួន​បាន​), ៣.​ឈ្មោះ ម៉ាត់ សើ​គី​រី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៤.ឈ្មោះ សុខ ធា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៥.​ឈ្មោះ រ៉ា​ន់ ភេទ​ប្រុស អាយុ​ជាង ២០​ឆ្នាំ​) ជិះ​ម៉ូតូ ០២​គ្រឿង បាន​កាប់​ឈ្មោះ តឿ ចាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត នៅ​ចំណុច​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត បណ្តាល​ឲ្យ​រង​របួស​ក្បាល​ជា​ទម្ងន់​។ មូលហេតុ​ដោយសារ​ជនរងគ្រោះ​ផឹក​កាហ្វេ​នៅ​តុ​ក្បែរ​ជនសង្ស័យ នៅ​ចំណុច​ភូមិ​កើតហេតុ ហើយ​ជនរងគ្រោះ​ បាន​មើល​មុខ​ជនសង្ស័យ ទើប​ធ្វើ​ឲ្យ​ពួកគេ​ខឹង ក៏​តាម​កាប់​នៅ​ពេល​ដែល​ជនរងគ្រោះ​ចេញពី​ហាង​កាហ្វេ​បំណង​វិល​ទៅផ្ទះ​វិញ​។​

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ កម្លាំង​អធិការដ្ឋាន​នគរ​បាល​ក្រុង​កំពត បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ ប្រមូល​ព័ត៌មាន និង​ពង្រាយ​កម្លាំង​តាម​ដង​ផ្លូវ​ ដើម្បី​ស្ទាក់​ឃាត់​ក្រុម​ជនសង្ស័យ​។ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​០១​គ្រឿង​មាន​គ្នា ០២​នាក់ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​ហើយ​ថែមទាំង​បើក​បំបុក​កម្លាំង​សមត្ថកិច្ច​បណ្តាល​ឲ្យ​រង​រ​បូស​ចំនួន ០២​នាក់​ទៀតផ​ង​។ ដោយ​ឃើញ​ស្ថានភាព​បែបនេះ កម្លាំង​សមត្ថកិច្ច​ដ៏ទៃទៀត ក៏បាន​ផ្ទះ​អាវុធ​ផ្ចុច​នឹង​ដី​ដើម្បី​ឲ្យ​ឈប់ បណ្តាល​ឲ្យ​ផ្លាត​គ្រាប់​ត្រូវ​ជនសង្ស័យ ម្នាក់​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​បាន​ឃាត់ខ្លួន​គូកន​បាន​ម្នាក់​ផង​ដែរ​។ ចំពោះ​សកម្មភាព​របស់​កង​កម្លាំង​ខាង​លើ​នេះ ស្របតាម​ខ្លឹមសារ​មាត្រា ៣១ រហូតដល់ មាត្រា ៣៧ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ក៏បាន​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ចំនួន ០៣​នាក់ ដែល​បង្ក​ឲ្យ​ផ្ទះ​អាវុធ​បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ខាងលើ​ស្លាប់ ដើម្បី​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។​ ក្នុង​សន្តាន​ទឹកចិត្ត​ប្រកបដោយ​មនុស្សធម៌ និង​ជា​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​នាំ​យក​ថវិកា​ចំនួន $៤,៥០០ (​បួន​ពាន់​ប្រាំ​រយ​ដុល្លារ​គត់​) ប្រគល់​ជូន​ក្រុម​គ្រួសារ​សព សម្រាប់​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ

សូមចុចអាន៖ ​ព័ត៌មាន​បឋម អ្នក​ចែកចាយ​ថ្នាំញៀន​៤នាក់​ បាន​គាស់​គុក​រត់គេច​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម