Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោ អញ្ជើញពិនិត្យមើលការជួសជុលកែលម្អស្តូប ព្រះបរមរតនកោដ្ឋ

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃ១៩ខែមីនា ២០២១នេះនឹងអញ្ជើញពិនិត្យមើលការជួសជុលកែលម្អស្តូប ព្រះបរមរូបព្រះបរមរតនៈកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះបាទនរោត្តម សីហនុ។

ការជួសជុលកែលម្អស្តូបព្រះបរមរតនៈកោដ្ឋ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ៩៥ភាគរយ ហើយ​គ្រោងឲ្យ រួចរាល់នៅចុងខែមីនានេះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យដឹងថា រដ្ឋបាលរាជធានីបានជួសជុល និងថែទាំជាប្រចាំ ព្រមទាំងប្រារព្ធពិធីថ្វាយកុសលឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋជារៀងរាល់ឆ្នាំ។

លោកអភិបាលរាជធានី ភ្នំពេញបានឲ្យដឹងទៀតថា ការជួសជុលកែលម្អនេះមានដូចជា ដំបូល ពិដាន លាបក្បាច់ពណ៌ ទឹកមាស ផ្នែកខាងលើព្រះបរមរូប ជួសជុលជើងទម្រថ្មម៉ាប និងថ្មភ្នំ រួមទាំងការថែទាំសួនច្បារ រៀបចំប្រព័ន្ធបាញ់ទឹកជាថ្មី ឡើងវិញរួមទាំងការកាប់ដើមក្ងោកចាស់ៗដែលពុកផុយរួច ដាំជាថ្មីឡើងវិញផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម