ព័ត៌មានជាតិ
ស្រូវប្រាំងជិត២០ម៉ឺនតោនត្រូវបាននាំចេញទៅប្រទេសវៀតណាមតាមច្រកភ្នំឌិន
ដោយស្រូវរដូវប្រាំឆ្នាំនេះទទួលបានទិន្នផលខ្ពស់ ឈ្មួញបានដើរប្រមូលទិញពីប្រជាកសិករនាំចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំឌិនមួយថ្ងៃៗរាប់ពាន់តោន ដែលនេះជាការបញ្ជាក់ឲ្យដឹងពីលោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ស្របពេលដែលលោកប្រធានមន្ទីរ រួមនឹងលោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្ត លោកអនុប្រធានអនុការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះពិនិត្យស្ថានភាពនៃការនាំស្រូវចេញទៅប្រទេសជិតខាងតាមច្រកភ្នំឌិន ស្រុកគីរីវង់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
លោក ញ៉ឹប ស្រ៊ន បន្ថែមថា ស្រូវភាគច្រើនជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ពូជ៥០៤ និងពូជOM៥៤ ហើយដែលមានតម្លៃពី៩០០រៀលដល់៩៧០រៀលក្នុងមួយគីឡូក្រាម។ ចំពោះបរិមាណនាំចេញនៅថ្ងៃទី១៨នេះ មានចំនួន៤១៤៤តោន ហើយបើបរិមាណនាំចេញសរុបចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះសរុបមាន១៧៥០២៤តោន។
លោកប្រធានបន្តថា រដូវប្រាំងឆ្នាំនេះការបង្កបង្កើនផលស្រូវរដូវប្រាំងមានលក្ខណៈប្រសើរជាងឆ្នាំមុន ដោយស្រូវល្អពុំសូវមានជំងឺឬសត្វល្អិត និងមានទឹកគ្រប់គ្រាន់ អាកាសធាតុល្អមានតម្លៃខ្ពស់បើប្រៀបធៀបទៅនិងស្រូវរដូវប្រាំងឆ្នាំ២០២០កន្លងទៅ។
ស្ថានភាពអំណោយផលស្រូវរដូវប្រាំងឆ្នាំនេះបានធ្វើឲ្យកសិករមានការសប្បាយចិត្តជាខ្លាំងទោះបីស្រុកទេសកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ដែលជាជំងឺសកលយ៉ាងណាក៏ដោយ៕
អត្ថបទ ៖ វីរៈ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ