Breaking ៖ វ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជា សប្តាហ៍ក្រោយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

Breaking ៖ វ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជា សប្តាហ៍ក្រោយ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៩ ខែមីនានេះ មានប្រសាសន៍ថា វ៉ាក់សាំង ស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជានៅថ្ងៃសុក្រ ទី ២៦ សប្តាហ៍ក្រោយ ខែមីនា ឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចស្នើឲ្យគណៈកម្មការចំពោះកិច្ច ដំណើរការចាក់វ៉ាក់សាំង ត្រូវផ្តល់អាទិភាពចំពោះការចាក់ជូនប្រជាជនដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង នៅទីក្រុងភ្នំពេញ ដែលជាតំបន់រាត្បាត។

ពេលនេះចំនួន AstraZeneca ដែលនៅសល់ មានចំនួន ជាង ១ សែនដូស ដែលអាចចាក់បាន ប្រជាជនចំនួន ៥៥៧០០ នាក់។ សម្តេចសុំឲ្យមន្ទីរពេទ្យ បញ្ឈប់ការចាក់វ៉ាក់សាំង AstraZenca ឲ្យអ្នកដែលមិនដល់អាយុ ៦០ ឆ្នាំ លើកលែងតែមានការអនុញ្ញាតរួចហើយ នេះជាលំដាប់អាទិភាព។

ដោយសារកន្លងមក ឲ្យតែមានមនុស្សចូលទៅរក ក្រុមគ្រូពេទ្យតែងតែផ្តល់ដោយមិនបានគិតអំពីគោលនយោបាយវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានបែងចែក សម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម ចាក់ពីអាយុ ៥៩ ឆ្នាំចុះក្រោម ចំណែក AstraZeneca ចាក់ពី ៦០ ឆ្នាំឡើង។

ដូច្នេះ ទោះបីជាកំណត់អាទិភាពរួចហើយ សម្រាប់ស្ថាប័នមួយចំនួន ដូចជានៅក្នុង វិស័យអប់រំ និងផ្នែកដ៍ទៃទៀត គម្បីរងចាំ Sinovac និង Sinopharm ដែលនឹងមកដល់ ដូច្នេះត្រូវរង់ចាំតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គឺប្រជាពលរដ្ឋនឹងបានទទួល នូវវ៉ាក់សាំងជាបន្តបន្ទាប់ ទៅតាមលដាប់អាទិភាពដែលត្រូវបានរៀបចំ។

សម្តេចបញ្ជាក់ថា កម្ពុជា មិនមានវ៉ាក់សាំង គ្រប់គ្រាន់ដើម្បីចាក់នោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបន្តខិតខំរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋយ៉ាងហោចឲ្យបាន ១០ លាននាក់ គ្រាខាងមុខវ៉ាក់សាំងនឹងបានមកជាបន្តបន្ទាប់។

សម្តេចធ្លាប់មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំទិញវ៉ាក់សាំងដើម្បីយកមកចាក់ឲ្យប្រជាពលរដ្ឋឲ្យបានពី ១០ ទៅ ១៣ លាននាក់ គ្រាដែលវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនមួយប្រភេទទៀត នឹងមកដល់កម្ពុជាចំនួន ១,៥ (មួយលាន ៥ សែនដូស) ឆាប់ៗខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«យើងអត់មានអាថ៌កំបាំងអីជាមួយប្រជាពលរដ្ឋរបស់យើងទេ យើងត្រូវចាក់ឲ្យ ប្រជាពលរដ្ឋរបស់យើងក្នុងរង្វង់ពី ១០ ទៅ ១៣ លាននាក់ ឥឡូវយើងបានចុះកុងត្រាទិញចំនួន ១,៥០០,០០០ ដូសដែលនឹងមកដល់ក្នុងឆាប់ៗខាងមុខ»។

គិតត្រឹមថ្ងៃទី ១៩ ខែមីនានេះ កម្ពុជាបានចាក់វ៉ាក់សាំសរុបជាង ៣០ ម៉ឺននាក់ ដោយដំណើរការចាក់វ៉ាក់សាំង ស៊ីណូហ្វាម ចាប់តាំងពីថ្ងៃទី ១០ ខែកុម្ភៈ ហើយបន្តនៅថ្ងៃទី ៤ ខែមីនា បន្តចាក់បន្តទៀតនូវវ៉ាក់សាំង AstraZeneca ក្នុងនោះ ក្រសួងសុខាភិបាលចាក់បាន ជាង ១៩ ម៉ឺននាក់ ហើយកងទ័ពចាក់បាន ជិត ១១ ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ២ នាទី មុន

សមត្ថកិច្ចបញ្ជូនមេខ្យល់៥នាក់ទៅតុលាការពីបទលួចនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

កូវីដ-១៩៨ នាទី មុន

រដ្ឋបាលខេត្តស្វាយរៀង ប្រកាសរកឃើញកម្មកររោងចក្រឆ្លងកូវីដ-១៩ មានអ្នកប៉ះពាល់ជាង ២០០នាក់

ព័ត៌មានជាតិ១២ នាទី មុន

ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​​ស្តីពី​កាត់បន្ថយ​តំបន់​បិទ​ខ្ទប់​ក្នុង​ក្រុងព្រះសីហនុ​

ព័ត៌មានខ្លីៗ១២ នាទី មុន

ស្រុកមួយនៅចិនហាមឃាត់ការរៀបចំពិធីជប់លៀង ខួបកំណើត និងឡើងផ្ទះ ដើម្បីឱ្យពលរដ្ឋសន្សំសំចៃលុយ

កូវីដ-១៩២៦ នាទី មុន

មេបញ្ជាការតំបន់សឹករងឧត្តរមានជ័យ បន្តចាត់តាំងកម្លាំងដឹកពលរដ្ឋត្រឡប់ពីថៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services