ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការងារកែទម្រង់ ជាបេសកកម្មដែលធំ និងពោរពេញដោយឧត្តមភាព
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីថា «បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព»។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផល និងសកម្មភាពដែលថ្នាក់ដឹកនាំ និងមន្ត្រីមាន និងដែលកំពុងធ្វើនាពេលនេះ ជាឱកាសដ៏ល្អ និងស្ថិតក្នុងបរិយាកាសអំណោយផល ដើម្បីចូលរួមកសាងប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ និងដែលជាកេរមរតកដ៏ប្រពៃសម្រាប់អ្នកជំនាន់ក្រោយ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារនៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងកម្មវិធីបូកសរុបលទ្ធផលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការងារកែទម្រង់ដែល បានធ្វើកន្លងមក មិនមែនជាការងារដែលងាយស្រួលពេកនោះទេ ហើយការងារខ្លះមានភាពស្មុគស្មាញ មានការប្រឈម ត្រូវការពេលវេលាយូរ និងត្រូវការឆន្ទៈខ្ពស់ក្នុងការអនុវត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា «ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំមានភ័ព្វសំណាងដែលខ្ញុំមានឱកាសបានមកចូលរួមការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ ដែលសុទ្ធតែមានសមត្ថភាព វិជ្ជាជីវៈ និងឆន្ទៈខ្ពស់ ដើម្បីបម្រើជាតិ និងប្រជាជន»។

កម្មវិធីនាចុងសប្តាហ៍នេះ គ.ក.ស. បានបង្ហាញពីរបាយការណ៍សមិទ្ធផលដែលខ្លួនសម្រេចបាន ក្នុងឆ្នាំ២០២៤ និងដាក់ចេញផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥។ ក្រោយបានស្តាប់របាយការណ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ កន្លងមកនេះ មិនត្រឹមតែជាការបំពេញតួនាទីភារកិច្ចយ៉ាងហ្មត់ចត់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាផ្នែកមួយ ក្នុងការផ្លាស់ប្តូរ និងកែលម្អផ្នត់គំនិតរបស់មហាជន ជាពិសេសមកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


