Connect with us

ព័ត៌មានជាតិ

អ្នកភ្នំពេញ អាយុ៦០ឆ្នាំឡើងទទួលបានការចាក់វ៉ាក់សាំង AstraZeneca គ្រាបើកយុទ្ធនាការចាក់វ៉ាក់សាំង១៥ ថ្ងៃ

បានផុស

នៅ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ បានថ្លែងស្នើឲ្យ គណៈកម្មការចំពោះកិច្ច ដំណើរការចាក់វ៉ាក់សាំង ត្រូវផ្តល់អាទិភាព​ចំពោះការចាក់ជូនប្រជាជនដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង នៅតំបន់ដែលមានការរាត្បាត ជាពិសេសនៅទីក្រុងភ្នំពេញ។

សម្តេចស្នើឲ្យគណៈកម្មការចាក់វ៉ាក់សាំង សហការជាមួយអភិបាលរាជធានីភ្នំពេ លោក ឃួងស្រេង បើកយុទ្ធនាការចាក់វ៉ាក់សាំង១៥ ថ្ងៃ ដែលរៀបចំមណ្ឌលចាក់វ៉ាក់សាំងទាំងនោះនៅតាមខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួល ឲ្យប្រជាពលរដ្ឋមកទទួលវ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបញ្ជាក់ថា “យើងនឹងមានផែនការចាក់វ៉ាក់សាំង ដោយមានរបៀបរៀបរយ នឹងដោយមានការអញ្ជើញ ការកំណត់ដោយច្បាស់លាស់ ហើយគ្មានការរើសអើងសម្រាប់និន្នាការនយោបាយ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំង Sinovac នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី ២៦ ខែមីនានេះ ចំនួន ១ លាន ៥ សែនដូស ដែលកម្ពុជាបានចុះហត្ថលេខាទិញពីប្រទេសចិន។

កម្ពុជាបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម តាំងពីថ្ងៃទី ១០ ខែកុម្ភៈ ហើយបន្តនៅថ្ងៃទី ៤ ខែមីនា បន្តចាក់បន្តទៀតនូវវ៉ាក់សាំង AstraZeneca។

បច្ចុប្បន្ន សរុបទាំងផ្នែកកងទ័ព និងផ្នែកស៊ីវិល កម្ពុជាចាក់បានជាង ៣០ ម៉ឺននាក់ ក្នុងនោះ ក្រសួងសុខាភិបាលចាក់បាន ជាង ១៩ ម៉ឺននាក់(១៩៨,៤៤៧) ហើយកងទ័ពចាក់បាន ជិត ១១ ម៉ឺននាក់(១០៩,៧៥៦) នាក់។

ដោយឡែកវ៉ាក់សាំង AstraZeneca នៅសល់ចំនួន ជាង ១ សែនដូស(១១១៤០០) នឹងបន្តបើកយុទ្ធនាការ១៥ ថ្ងៃចាក់ជូនប្រជាពលរដ្ឋចំនួន ៥៥៧០០ នាក់ គ្រាដែលសម្តេចបានស្នើឲ្យមន្ទីរពេទ្យបញ្ឈប់ការចាក់វ៉ាក់សាំងAstraZeneca ទៅដល់ មនុស្សដែលមានអាយុក្រោម ៦០ ឆ្នាំ ដោយសារតាមមន្ទីរពេទ្យមួយចំនួន បានចាក់វ៉ាក់សាំងនេះទៅដល់ប្រជាពលរដ្ឋដែលមានវ័យក្រោម ៦០ ធ្វើឲ្យខុសពីគោលនយោបាយបែងចែកវ៉ាក់សាំង៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម