ព័ត៌មានជាតិ
ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្ដីទាញកាំបិតកាប់ប្រពន្ធរងរបួសធ្ងន់
ផ្ដើមចេញពីភ្លើងប្រច័ណ្ឌធ្វើឲ្យបុរសជាប្ដីផ្ទុះកំហិង ស្ទុះទៅយកកាំបិតប៉័ងតោមកកាប់ប្រពន្ធពេលកំពុងអង្គុយហូបបាយជុំគ្នា បណ្ដាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចការដ្ឋានទី៣ ក្រុមហ៊ុនក្រុងបុក ស្ថិតនៅក្នុងភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ដោយមានការសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

យោងតាមរបាយការណ៍ពីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ីណាត ណាក់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមានទីកន្លែងកំណើតភូមិ ឡ ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ មានទីលំនៅបច្ចុប្បន្នភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី (ត្រូវជាប្ដី) និងដកហូតវត្ថុតាងកាំបិតប៉័ងតោចំនួន១។ ចំណែកជនរងគ្រោះ ឈ្មោះ សុខ វី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរ មានទីកន្លែងកំណើតភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាមនិងមានលំនៅបច្ចុប្បន្នភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី បានរងរបួសធ្ងន់ត្រង់ភ្លៅខាងឆ្វេង(ត្រូវជាប្រពន្ធ)។

របាយការណ៍បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានករណីហិង្សានេះកើតឡើងគឺដោយសារឈ្លោះប្រកែកពាក្យសម្ដីគ្នាព្រោះរឿងប្រច័ណ្ឌ ទើបបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់បែបនេះ។ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅ សម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកអណ្តូងមាស។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


