Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន First Gold ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ

បានផុស

នៅ

​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល ឯ​.​ក ដែលជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) លើ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ក្រុមហ៊ុន First Asia Merchants Bullion Limited (​ត្រូវបាន​គេ​ស្គាល់​ថា First Gold) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។ វិសាលភាព​នៃ​កិច្ចសហប្រតិបត្ដិការ​អន្ដរជាតិ​មួយ​នេះ នឹង​ផ្ដោត​សំខាន់​លើ​ការលើកកម្ពស់​ទំនាក់ទំនង ការ​អនុវត្ដ​ការងារ និង​ការផ្ដល់​ការអប់រំ ដើម្បី​បង្កើន​កម្រិតស្តង់ដារ​សេវាកម្ម និង​ទំនុក​ចិ​ត្ដ​ខ្ពស់បំផុត​សម្រាប់​អតិថិជន​នៃ​ក្រុមហ៊ុន​ទាំងសងខាង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ នេះ បានទទួល​ការផ្ដល់​កិ​ត្ដិ​យស​ចូលរួម​ដោយ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា រួមមាន​៖ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ឯកឧត្ដម​បណ្ឌិត វិ​ន ភក្តី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អន្តរការី​មូល​ប​ត្រ លោក យន់ សុវណ្ណារ៉ា ប្រធានការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ លោក ពេជ្រ រិទ្ធី អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ និង​លោក​បណ្ឌិត Haywood Cheung ប្រធាន​សមាគម Chinese Gold and Silver Exchange (CGSE) ដើម្បី​ជា​សក្ខីភាព​នៃ​ការសម្រេចបាន​នូវ​អនុស្សរណៈ​យោគយល់​អន្ដរជាតិ​ថ្មី​សម្រាប់​ជា​ប្រយោជន៍​ដល់ទី​ផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា និង​នៅ​ទូទាំង​សាកលលោក​។ ជាមួយគ្នានេះដែរ អគ្គនាយិកា​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិច​ឆេង លោកជំទាវ ឆាយ លក្ខិណា ព្រមទាំង​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិចឆេង លោកស្រី Nancy Chau និង លោក Lawrence Kook បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ដើម្បី​អបអរសាទរ​ដល់​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល និង ក្រុមហ៊ុន First Gold ដែល​បាន​ក្លាយជា​ដៃគូ​សហការ​ល្អ​ជាមួយគ្នា​។

​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​កំពូល​ទាំងបី​នៅ​កម្ពុជា ហើយក៏​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិច​ឆេង ដែលជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​លេចធ្លោ និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ កន្លងមក ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល បាន​វិនិយោគ​ទាំង​ធនធាន និង​កម្លាំង​ស្មារតី​លើ​ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ឱ្យ​ឈានដល់​កម្រិត​ខ្ពស់បំផុត​។ ជា​លទ្ធផល​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន First Gold ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល រំពឹងថា ក្រុមហ៊ុន​នឹង​អាច​ពង្រីក​វិសាលភាព​អាជីវកម្ម​បន្ថែមទៀត និង​ផ្តល់​សេវាកម្ម​កាន់តែ​ល្អប្រសើរ​ដល់​អតិថិជន​របស់ខ្លួន​។ អ្នកតំណាង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ភាគី​ទាំងសងខាង គឺ​លោក ជា ពន្លក នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល និង លោក Victor Tsang អភិបាល​នៃ​ក្រុមហ៊ុន First Gold ។

​លោក George Black ប្រធាន​ប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល បាន​មានប្រសាសន៍ថា​៖ «​យើង​តែងតែ​ប្តេជ្ញា​ឱ្យមាន​ការសហការ​ល្អ​គ្រប់​ប្រភេទ ជាពិសេស​ជាមួយ​ក្រុមហ៊ុន​ក្រៅប្រទេស​។ ដូច្នេះ ការទទួលបាន​ក្រុមហ៊ុន First Gold ជា​ដៃគូ នឹង​ជួយ​ពង្រីក​ការយល់ដឹង​របស់​យើង​ឱ្យ​កាន់តែ​ទូលំទូលាយ និង​បង្កើន​ជំនាញ​របស់​យើង​ឱ្យ​កាន់តែ​ខ្ពស់ នៅក្នុង​ការបង្កើត និង​ការផ្ដល់ជូន​នូវ​ឱកាស​វិនិយោគ​ជា​លក្ខណៈ​អន្តរជាតិ​ដល់​អតិថិជន​គោលដៅ​របស់​យើង ក៏ដូចជា​នឹង​ជួយ​ឱ្យ​យើង​បោះជំហាន​ទៅមុខ​រហូតដល់​ចំណុចកំពូល​នៃ​ការផ្សព្វផ្សាយ​ចំណេះដឹង​អំពី​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​រួមគ្នា​។​»

​នៅក្នុង​ការបង្ហាញ​ចំណាប់អារម្មណ៍​របស់លោក Roger Liu អភិបាល​នៃ​ក្រុមហ៊ុន First Gold បាន​និយាយថា​៖ «​សម្រាប់ First Gold វិញ យើង​បាននិងកំពុង​ពង្រឹងសមត្ថភាព​របស់​អតិថិជន​ក្នុងការ​ចាប់យក​ឱកាស​វិនិយោគ​ឱ្យបាន​ច្រើន​បំផុត ដោយ​ធានា​ផ្ដល់ជូន​នូវ​ព័ត៌មាន​អំពី​ការជួញដូរ​ដ៏​ល្អ និង​ត្រឹមត្រូវ​បំផុត​។ ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល មានន័យថា យើង​ចាប់ផ្តើម​ទទួលបាន​នូវ​ឱកាស​បន្ថែម​រួចទៅហើយ តាមរយៈ​ការបង្កើត​បរិយាកាស​វិនិយោគ​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ទូលំទូលាយ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​ឆ្ពោះទៅកាន់​ពិភពលោក​ផងដែរ​។​»

​លោក​បណ្ឌិត Haywood Cheung ក៏បាន​ចូលរួម​ជា​មតិយោបល់​ផងដែរ​ថា​៖ «​សមាគម CGSE តែងតែ​លើកទឹកចិត្ដដ​ល់​សមាជិក​របស់ខ្លួន​ដើម្បី​បន្ដ​លើកកម្ពស់​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ទីផ្សារ​លោហធាតុ​មានតម្លៃ​នៅ​ជុំវិញ​ពិភពលោក និង​ជំរុញ​ទីផ្សារ​មាស​នៅ​ទីក្រុង​ហុងកុង​ឱ្យ​កាន់តែ​សកម្ម​។ ក្រុមហ៊ុន First Gold ដែលជា​សមាជិក​មួយ​នៃ​សមាគម CGSE តែងតែ​បន្ដ​តួនាទី​របស់ខ្លួន​បាន​យ៉ាង​ជោគជ័យ​អស់​រយៈពេល ៣០ ឆ្នាំ​មកហើយ​។ ដោយមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង First Gold ក៏បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ជា​បន្ដបន្ទាប់ និង​ពង្រីក​វិសាលភាព​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ស្នូល​ជាច្រើន​កន្លែង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​»​។

​ក្រៅពី​ការចូលរួម​ជា​សក្ខីភាព​នៃ​ភាពជោគជ័យ​នៅក្នុង​កម្មវិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ប្រតិភូ​ដែលជា​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ក៏បាន​ឆ្លៀតឱកាស​អបអរសាទរ​ដល់​ភាគី​ទាំងសងខាង និង​បានបង្ហាញ​ការកោតសរសើរ​ចំពោះ​គុណ​តម្លៃ​ដ៏​ធំធេង​នៃ​កិច្ចសហការ​មួយ​នេះ​។​

​ឯកឧត្ដម ស៊ូ សុជាតិ បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហការ​មួយ​នេះ នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទីក្រុង​ហុងកុង​។ ក្នុងនាម​ជា​និយ័ត​ករ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​ទំហំ​នៃ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ទោះបីជា​មានការ​រីក​រា​ល​ដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​ក្ដី​ក្នុងអំឡុងពេល​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ​។ ទាំងនេះ​ក៏​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង និង​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ទាំងអស់ ដូចជា​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល ជាដើម ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា និង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។​»

​ស្រប​ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន សម​ភាគី​កណ្តាល ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៉ិ​ច​ឆេង ក៏បាន​កោតសរសើរ​ផងដែរ​ចំពោះ​ការប្តេជ្ញាចិត្ត និង​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល ដែលជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​របស់ខ្លួន ដោយបាន​ក្លាយជា​ក្រុមហ៊ុន​កំពូល​មួយ​ដែលមាន​ស្តង់ដារ​អន្តរជាតិ​យ៉ាង​ឆាប់រហ័ស​។​

​លោកជំទាវ ឆាយ លក្ខិណា បាន​សង្កត់ធ្ងន់ថា​៖ «​ក្រុមហ៊ុន First Gold គឺជា​សមាជិក​នៃ​សមាគម Chinese Gold & Silver Exchange (CGSE) ដែល​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៉ិ​ច​ឆេង របស់​យើង ធ្លាប់បាន​ទៅធ្វើ​ទស្សនកិច្ច​ម្ដង​រួចមកហើយ ដើម្បី​ធ្វើការ​សិក្សា និង​ចែករំលែក​នូវ​បទពិសោធន៍ គំរូ​យុទ្ធសាស្ដ្រ​អាជីវកម្ម និង​បទ​ប្ប​ញ្ញាត្ដិ​លើ​ការធ្វើ​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ សម្រាប់​ការបង្កើត​ទីផ្សារ​ដ៏​ជោគជ័យ​មួយ​នៅ​កម្ពុជា​។ ដូច្នេះ ខ្ញុំ​ជឿជាក់ថា កិច្ចសហការ​នេះ គឺជា​វេទិកា​ដ៏​ល្អ​មួយ​សម្រាប់​ភាគី​ទាំងពីរ ក្នុងការ​សិក្សា និង​ចែករំលែក​រូបមន្ដ​ល្អៗ ដើម្បី​សម្រេច​គោលដៅ​រួម​របស់​ពួកគេ​។​» ភាពជឿ​ទុកចិត្ត និង​ខ្លឹម​សារសំខាន់ៗ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​នេះ ហើយ​វា​គឺជា​ដំណឹង​ដ៏​ល្អ​មួយ ជាពិសេស​សម្រាប់​សាធារណជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅ​ទីក្រុង​ហុងកុង ដែល​កំពុង​ស្វែងរក​ក្រុមហ៊ុន​សហប្រតិបត្តិការ​ពហុ​អន្តរជាតិ ដើម្បី​ទទួលបាន​ចំណេះដឹង​ដ៏​ពិតប្រាកដ​បន្ថែមទៀត​អំពី​ទីផ្សារ​ហិរញ្ញវត្ថុ និង​ដើម្បី​បង្កើន​ទ្រព្យសម្បត្តិ ព្រមទាំង​ព​ន្លឿ​ន​កម្រិត​សេដ្ឋកិច្ច​របស់​ពួកគាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម