Connect with us

ព័ត៌មានជាតិ

ថៃ​ផ្តល់ជំនួយ​​១០​ម៉ឺន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ពលករ ដែល​​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅតាម​ព្រំដែន​​

បានផុស

នៅ

​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ បានផ្តល់​ជំនួយ​សប្បុរ​ស​ធម៌​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​តម្រូវការ​ចាំបាច់​នានា ជូន​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ពិធី​ប្រគល់ និង​ទទួល​ជំនួយ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមីនា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា នៅថ្ងៃនេះ នា​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថាប់ (Panyarak POOLTHUP) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​មូល​ប្ប​ទា​នប​ត្រ​ជា​ទឹកប្រាក់​ចំនួន​១០០.០០០ ដុល្លារ​អាមេរិក ដែលជា​ជំនួយ​សប្បុរសធម៌​ពី​រាជរដ្ឋាភិបាល​ថៃ ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។ ជំនួយ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក​ដោះស្រាយ​តម្រូវការ​ចាំបាច់​នានា​ជូន​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​កូ​វីដ​-១៩ នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ដែល​បាន​ផ្ដល់ជំនួយ​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពល​ករក​ម្ពុ​ជា​ដែល​បាន​ទៅធ្វើ​ការ និង​ស្នាក់នៅ​ប្រទេស​ថៃ​។​
​បើតាម​ក្រសួងការបរទេស ការផ្តល់​ជំនួយ​សប្បុរ​ស​ធម៌​នេះ មិន​ត្រឹមតែ​បាន​ឆ្លុះបញ្ចាំង​ពី​កាយវិការ​មនុស្សធម៌​ដ៏​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានបង្ហាញ​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី សាមគ្គីភាព​ដ៏​រឹងមាំ និង​ភាពជា​អ្នកជិតខាង​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕

អត្ថបទ៖ កោះ​កែវ​​

សូមចុចអាន៖ សម្តេច​តេ​ជោ ហ៊ុន សែន​៖ ផែនការ​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា ធ្វើឡើង​ដោយ​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៧ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៣ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៤ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៦ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម