Connect with us

ព័ត៌មានជាតិ

លោក ហេង ឡុង ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំចំពោះ​មរណភាព​ភរិយា​លោក ហួរ ឡា​វី

បានផុស

នៅ

លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម​បន្ទាប់ពី​ទទួលដំណឹង​មរណ​ភាព​ភរិយា​តារាចម្រៀង​ជើងចាស់​លោកគ្រូ ហួរ ឡា​វី និង​ត្រូវជា​ម្តាយ​តារា​ស្រី​កញ្ញា វី ឌី​ណែ​ត បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​នេះ​។​

លោក ហេង ឡុង បាន​រៀបរាប់ថា ​លោក​សូម​ចូល​រួម​រំលែក​ទុក្ខ​ភរិយា​របស់​តារាចម្រៀង​ជើងចាស់​ហួរ ឡា​វី សូម​វិញ្ញាណក្ខន្ធ​របស់​អ្នក​មីង​ទៅកាន់​សុគតិភព​ និង​ជូនពរ​ឲ្យ​កូនស្រី​ទាំងពីរ​របស់​លោកពូ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​បន្តថា​ សូម​បងប្អូន​កុំ​ភ្លេចខ្លួន​និង​កុំ​មើលស្រាល​ជំងឺ​កូ​វីដ​-១៩ សូម​ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល​ទាំងអស់គ្នា​ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​ដ៏​សា ហាវ​មួយ​នេះ​។​

ប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៩​ ខែមីនា ​ឆ្នាំ​២០២១នេះ ​លោក ហេង ឡុង បានបញ្ជាក់​ថា​ យើង​គ្រោង​ទៅ អុច​ធូប​គោរព​វិញ្ញាណក្ខន្ធ​ឬ​ចូល​បុណ្យ​ដែរ ​ប៉ុន្តែ​ដោយសារ​លោកគ្រូ ហួរ ឡា​វី ជាប់​ធ្វើ​ចត្តា​ឡី​ស័ក​ និង​ដើម្បី​ចូលរួម​គោរព​វិធានការ​ណែនាំ​របស់​ក្រសួង​សុខា​ភិ​បាល​ គឺ​មិនអាច​បំពាន​ឡើយ​ដូច្នេះ​មានតែ​ការ​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ពី​ចម្ងាយ​ប៉ុណ្ណោះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម