Connect with us

ព័ត៌មានជាតិ

សំណុំរឿង​ ​ម្សៅ​ទឹកដោះ​គោ Nutrilatt Master LM Co., Ltd នឹង​បញ្ជូន​ទៅ​តុលាការ​

បានផុស

នៅ

ការ​សម្របសម្រួល​ជំនួប​រវាង​មាតា​បិតា ទារក​រងគ្រោះ និងក្រុមហ៊ុន ម្សៅ​ទឹកដោះគោ Nutrilatt Ma​ster LM Co., Ltd នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មិន​មាន​ដំណោះស្រាយ​ណា​មួយ​សម្រាប់​ភាគី​ទាំងពីរ​ឡើយ ហើយ​ករណី​នេះ នឹង​ឈាន​ដល់​នីតិវិធី​តុលាការ ។

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​បាន​និយាយ​ថា នៅ​ក្នុង​ជំនួប​តទល់ និង​បំភ្លឺ​បន្ថែម រវាង​មាតា​បិតា​ទា​រក​រងគ្រោះ និងក្រុមហ៊ុន Nutrilatt Master LM Co., Ltd គឺមិនមានករណីដោះស្រាយណាមួយ ដែលអាច​ទទួល​យកដោយភាគីទាំងពីរឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីបញ្ជាក់ថា ជា​នីតិវិធី បន្ត  ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់លើសំណុំរឿងបណ្តឹងអ្នកប្រើប្រាស់ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ  បានរៀបចំកសាងសំណុំរឿង ដើម្បី​បញ្ជូនទៅតុលាការ។

សូម​រំលឹក​ថា ក្រសួងពាណិជ្ជកម្ម ធ្លាប់ប្រកាសថា​ ដោយផ្អែកលើលទ្ធផលវិភាគលើសំណាក​ ម្សៅទឹក​ដោះ​គោ ម៉ាក Nutriat B/N 487, 488, 536, 537, 538 និង 539 ចេញដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​មួយនៅ​ប្រទេសសិង្ហបុរី ឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែលទទួលស្គាល់ជាអន្តរជាតិ តាមស្តង់ដារ ISO/IEC 17025:2017 បានបង្ហាញឱ្យឃើញថា សំណាកគំរូផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដ ខាងលើ មានកម្រិតជាតិដែកតិច ជាង ០,២៥មីលីក្រាម /១០០ក្រាម គឺ​មាន​កម្រិតទាបខ្លាំងពីលក្ខខណ្ឌតម្រូវអប្បរមា ដែលកំណត់ដោយស្តង់ដារកូដិចអន្តរជាតិ ។

ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់​អាណាព្យាបាល បញ្ឈប់ជាបន្ទាន់នូវការបំបៅកូនដោយ ម្សៅទឹក​ដោះ​គោម៉ាក Nutrilatt B/N 487, 488, 536, 537, 538 h 539 និងត្រូវដាក់ពាក្យបណ្តឹងដោយ ភ្ជាប់មក​ជាមួយនូវឯកសារពាក់ព័ន្ធនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦០ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម