Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ​៖ ​ការ​ស្នើសុំ​អនុគ្រោះ​ការបង់​សង​ប្រាក់​របស់​អតិថិជន​នៅ​មិនទាន់មាន​កើនឡើង​ខ្លាំង​នៅឡើយ​ទេ

បានផុស

នៅ

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មក អតិថិជន​ដែល​បាន​ស្នើ​សុំ​រៀបចំ​ឥណទាន​ឬ​អនុគ្រោះ​លើ​ការបង់​សង​ឡើងវិញ​នៅ​មិន​ទាន់​មាន​កើនឡើង​ខ្លាំង​នៅឡើយ​ទេ​។

លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្តថា​ «​ជា​ធម្មតា​នៅមុន​ផ្ទុះ​ព្រឹត្តិការណ៍​២០​កម្ភៈ​មាន​អតិថិជន​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​ប្រមាណ​ជាង​១​ពាន់​នាក់​ក្នុង​១​សប្តាហ៍​។ ប៉ុន្តែ​ក្រោយពី​ផ្ទុះ​ព្រឹត្តិការណ៍​ហ្នឹង​មិនទាន់​មាន​ឃើញ​មានការ​កើនឡើង​លើស​ពី​ជាង​១​ពាន់​នាក់​តិចតួច​ផ្អែក​តាម​ទិន្នន័យ​យើង​មានតែ​មិនទាន់​កើនឡើង​ខ្លាំង​នៅឡើយ​ទេ​។​ ប៉ុន្តែ​រំពឹង​ថា ​នៅ​ខែ​បន្តបន្ទាប់​ទៀត អាច​នឹង​មាន​អាចមាន​ការកើនឡើង​ច្រើនជាង​ធម្មតា​ដែល​ជាង​១​ពាន់​នាក់​ក្នុង​១​ខ​សប្តាហ៍​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​យ៉ាងណា​ក៏​លោក​បន្ថែម​ថា ផល​ប៉ះពាល់​នេះ​នឹងមិន​ខ្លាំង​ដូច​កាលពី​ខែមីនា​ឆ្នាំ​២០២០​កន្លងទៅ​នោះទេ​។ ពាក់ព័ន្ធ​នឹង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាននាំគ្នា​ធ្វើ​យុទ្ធនា​ទាមទារ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញ​ពន្យារ​ការ​បង់​សង​មួយ​រយៈ​នោះ លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ពិតប្រាកដ​ពី​ជំងឺ​កូ​វីដ​១៩ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង​ផ្តល់​ការ​អនុគ្រោះ​ចំពោះ​ការ​សង​ត្រឡប់ ដែល​អតិថិជន​អាច​ធ្វើ​ការ​ស្នើសុំ​មក​ខាង​ស្ថាប័នហិរញ្ញវត្ថុ ដោយ​ជ្រើស​រើសយក​ជម្រើស​បង់​តែ​ការប្រាក់​ពី​៣​ទៅ​៦​ខែ និង​ជម្រើស​ទី​២ ផ្អាក​ទាំង​ការ​ទាំង​ដើម ពី​៣​ទៅ​៦​ខែ​។

លោក​បាន​បញ្ជាក់​ថា «​ចំពោះ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពិតប្រាកដ អាច​ទាក់ទង​ទៅ​មន្ត្រី​ឥណទាន ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​សុំ​រៀបចំ​ឥណទាន​ឡើងវិញ នោះ​ខាង​គ្រឹះស្ថាន​ហិរញ្ញ​និង​សិក្សា​ដើម្បី​ផ្តល់​គោលការណ៍​អនុគ្រោះ​ដល់​ពួកគាត់ ប៉ុន្តែ​ប្រសិនបើ​អតិថិជន​គ្រាន់តែ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ប៉ុន្តែ​ការសិក្សា​ជាក់ស្តែង​មិន​មាន​ផល​ប៉ះពាល់​នោះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ នឹង​មិនអាច​ផ្តល់​ជូន​ពួកគាត់​បានដែរ​»​។

លោក​បាន​បន្ថែម​ទៀត​ថា គ្រឹះស្ថាន​ហិរញ្ញ​មិនអាច​រៀបចំ​ឱ្យមាន​ការ​ផ្អាក​ឬ​ពន្យារ​ការ​បង់ប្រាក់​ដល់​អតិថិជន​ដោយ​ស្វ័យប្រវត្តិ​បាន​នោះ​ទេ ព្រោះ​ខុសពី​ច្បាប់​នីតិ​សន្យា​។ ម្យ៉ាងទៀត វិស័យ​ហិរញ្ញវត្ថុ​ក៏​រង​ផលប៉ះពាល់​ដូច​វិស័យ​ផ្សេងទៀត​ដែរ ដែល​លោក​ស្នើឱ្យ​សាធារណៈជន​មានការ​ជោគ​យល់​ផងដែរ​។

បើ​តាម​លោក កាំ​ង តុង​ងី​គិត​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២០ ដល់​ដំណាច់​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានរៀបចំ​ឥណទាន​ឡើងវិញ​ដល់​អតិថិជន បាន​ប្រមាណ​២៩​ម៉ឺន​នាក់ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៤០០​លាន​ដុល្លារ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម