Connect with us

ព័ត៌មានជាតិ

មួយ​ស្រុក​កោះធំ​មាន​អ្នក​ឆ្លង​កូ​វីដ​កើន​ដល់​២០០​នាក់ ​អាជ្ញាធរ​សម្រេច​យក​សណ្ឋាគារ​មួយ​ធ្វើ​ទីតាំង​ព្យាបាល

បានផុស

នៅ

អាជ្ញាធរ​ខេត្តកណ្តាល​បានសម្រេច​ជ្រើស​រើស​យក​សណ្ឋាគារ​មួយ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​សឹ​ង្គ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​ធ្វើជា​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ខណៈ​នៅ​ស្រុក​កោះធំ​មាន​អ្នក​ឆ្លង​កើនឡើង​រហូតដល់​២០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅ​យប់​ ថ្ងៃទី​២០​មីនា​នេះ​ថា​សណ្ឋាគារ​នេះ​ មាន​បន្ទប់​ចំនួន​១០១​បន្ទប់​ ដែល​អាច​ដាក់​គ្រែ​បាន​ចំនួន​២០២​គ្រែ​ងាយស្រួល​សម្រាប់​អ្នកជំងឺ​នៅ​ស្រុក​កោះធំ​ធ្វើការ​ព្យាបាល​នៅ​ទីនោះ​តែម្តង​ ដោយ​មិនចាំបាច់​ប​ញ្ជូ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ទៀត​ឡើយ​។

លោក​បាន​បន្ត​ថា ​«​យក​ទីតាំង​សណ្ឋាគារ​នៅ​ស្រុក​កោះធំ​ដែល​កន្លងមក​មាន​អ្នក​កើត​កូ​វី​ដដែល​ឥឡូវនេះ​យើង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅក្នុង​ហ្នឹង​។​ ឥឡូវ​ទីតាំង​ដែល​យើង​បាន​បិទ​យើង​បាន​សុំ​គោលការណ៍​ទៅ​ថ្នាក់ដឹកនាំ​ ដើម្បី​យក​ទីតាំង​នោះ​យក​ធ្វើ​កន្លែង​ព្យាបាល​តែម្តង ​ដោយសារ​នៅ​តំបន់​កោះធំ​យើង​ឃើញថា​អ្នក​វិជ្ជមាន​ឡើងដល់​២០០​នាក់​ហើយ​។​ អីចឹង​បើ​យើង​ប​ញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ជ័យជំនះ​វា​អត់​មាន​ទីតាំង​គ្រប់គ្រាន់​ដាក់​អ្នកជំងឺ​។ ដូច្នេះ​យើង​សុំ​គោលការណ៍​យក​ទីតាំង សណ្ឋាគារ​នៅ​កោះធំ​ធ្វើជា​កន្លែង​ព្យាបាល​តែម្តង​ដោយមាន​បន្ទប់​១០១​បន្ទប់​ក្នុង​១​បន្ទប់​ដាក់​បាន​គ្រែ​ចំនួន​២»​។

លោក​បាន​បន្តទៀតថា​ គិត​ត្រឹម​ថ្ងៃទី​២០​ខែមីនា​នេះ​ខេត្តកណ្តាល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២៤២​នាក់​និង​ជាសះស្បើយ​ចំនួន​១៨​នាក់​ក្នុងនោះ​នៅ​ស្រុក​កោះធំ​មាន​អ្នក​ឆ្លង​រហូតដល់​ទៅ​២០០​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម