Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានីបញ្ជូន​ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ​​

បានផុស

នៅ

អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ​នៅថ្ងៃនេះ​ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​បន្ទាប់ពី​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល ធ្វើការ​បង្ក្រាប​នា​ថ្ងៃទី​១៩​មីនា​រួចមក​។​

ការបង្ក្រាប​នេះ​ធ្វើឡើង​ដោយ​មានការ​សម្រប​ស​ម្រូ​លពី​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជ​អា​ជ្ងា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា រហូត​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​០៤​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច ផ្ទះជួល ស្ថិតក្នុង ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដោយ​ចាប់យក​នូវ​វត្ថុតាង​គ្រឿងញៀន ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៨​កញ្ចប់ (០២​កញ្ចប់​ធំ​ល្មម​និង ០៦​កញ្ចប់​តូច​) និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​០៤​នាក់​ដែល​ឃាត់ខ្លួន​រួមមានទី​១/​ឈ្មោះ ថន ចន្ថា ភេទ ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។ ទី​២/​បាន សីហា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។ ទី​៣/​ឈ្មោះ វុ​ធ ជឿន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ បច្ចុប្បន្ន រស់នៅ​ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។ ទី​៤/​ឈ្មោះ ម៉ុ​ត ចន្ទ​លី​ណា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករ​រោង​ចក្រ បច្ចុប្បន្ន​រស់នៅ​ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ នៅថ្ងៃនេះ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម