Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាង​៥០​គ្រួសារផ្ទុះការតវ៉ាខណៈ​គ្រឿងចក្រ​ជីក​កាយ​យក​អាចម៍ដី​ធ្វើ​ឲ្យ​ប៉ៈ​ពាល់​ដី​ដែល​កំពុង​អាស្រ័យ​ផល​​

បានផុស

នៅ

ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​(​កសិកម្ម​)​ក្នុង​បរិវេណ​ទំនប់​អូរ​ច្រនៀងប្រមាណ​ជាង​៥០​គ្រួសារ បាននាំគ្នា​តវ៉ាខណៈ​ដែលមាន​គ្រឿងចក្រ​(​អា​អិ​ច​)​ជិត​១០​គ្រឿង​ធ្វើ​សកម្មភាព​ជីក​កាយ​យក​អាចម៍ដី​ដឹក​តាម​រថយន្ត​បែន​យកទៅលក់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​នាពេល​កន្លងមក​។​

ការផ្ទុះការតវ៉ានេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ត្រង់ចំណុច​អាង​ទំនប់​អូរ​ច្រនៀង ស្ថិតក្នុង​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិន​នឹង​ករណី​ដូចខាងលើ យោងតាម​សំដី​របស់​ប្រជាពលរដ្ឋ​បាន​និយាយថា ទីតាំង​បរិវេណ​អាង​ទំនប់​នេះ កន្លងមក​ពួកគាត់​បាន​អាស្រ័យ​ផល​ដូចជា​ការធ្វើ​ស្រូវពង្រោះ​ឬ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ប៉ុន្តែ​ពេលនេះ​ត្រូវ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​បាន​ចុះទៅ​ជីក​កាយ​យក​អាចម៍ដី​ដឹកជញ្ជូន​តាម​រថយន្ត​បែន​យកទៅលក់​រាប់សិប​គ្រឿង​។​

ប្រភព​បានបញ្ជាក់​ទៀតថា ការជីក​យក​អាចម៍ដី​ខាងលើនេះ​ពួកគាត់​មិនដឹងថា ម្ចាស់​គ្រឿងចក្រ​មានបំណង​បែបណា​នោះទេ ដោយ​គ្រឿងចក្រ​ទាំងនោះ​បាន​ជីក​កាយ​ដី​ក្នុង​សភាពរ​ដិ​ករ​ដុប​ជាច្រើន​កន្លែង​តាម​ទំនើងចិត្ត ថែមទាំង​ពុំមាន​អាជ្ញាធរ​ណា​ជូនដំណឹង​ជាមុន​ឡើយ​។​

ទោះជា​បែបណា ពលរដ្ឋ​ដដែល​បាន​សង្កត់ធ្ងន់ថា ថ្វី​ត្បិត​ដី​ដែល​ពួកគាត់​អាស្រ័យ​ផល ចំណុច​បរិវេណ​អាង​ទំនប់​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ជា​ដី​របស់​រដ្ឋ​យ៉ាងនេះ​ក្តី តែ​ចំណុច​នេះ​ពួក​គាត់​ធ្លាប់បាន​ដាំ​ដុះ​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ​។​ដូច្នេះ​បើ​រដ្ឋបាល​ស្រុក​កំពង់ត្រាច​ត្រូវ​អភិវឌ្ឍន៍​អ្វីមួយ ក៏​គួរតែ​ជូនដំណឹង​ជាមុនសិន មិនមែន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដែលមាន​គ្រឿងចក្រ​ចុះទៅ​ជីក​យក​អាចម៍ដី​បង្ក​ផល​ប៉ៈ​ពាល់​ដល់​ដី​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល​បែបនេះ​ឡើយ​។​

ជុំវិញ​រឿងរ៉ាវ​ខាងលើ លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច បាន​ប្រាប់​កម្ពុ​ជាថ្មី តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ថា តាមពិតកិច្ចការ​ស្តា​រអាង​ទំនប់​អូរ​ច្រនៀង ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច​នេះ ពិតជា​គម្រោង​របស់​ស្រុក​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​គ្រឿងចក្រ​នានា ទទួល​អនុវត្ត​ការងារ​នេះ​ជា​លក្ខណៈ​សហការ​ដោះដូរ ព្រោះតែ​រដ្ឋបាល​ស្រុក​គ្មាន​ថវិកា​សម្រាប់​ចំណាយ​លើ​ការស្តា​រអាង​ទំនប់​សម្រាប់​ស្តុក​ទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​បានឡើយ តែ​ការជីក​ស្តារ​ទំនប់​នេះ​រដ្ឋបាល​ស្រុក​បាន​កំណត់​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ជីក​កាយ​យក​ដី​ស្របទៅតាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស ពោលគឺ​មិន​មែន​ចេះតែ​ជីក​កាយ​យក​អាចម៍ដី​ដូច​ក្នុង​រូបភាព​នេះឡើយ​។​

ចំពោះ​ករណីនេះ រដ្ឋបាល​ស្រុក​កំពង់ត្រាច ក៏បាន​បញ្ជា​ដល់​ផ្នែក​ពាក់ព័ន្ធ​ចុះទៅ​ផ្អាក​កុំ​ឲ្យ​គ្រឿងចក្រ​ដំណើរ​ការជីក​យក​អាចម៍ដី​បន្តទៀត ដោយ​រង់ចាំ​ការត្រួតពិនិត្យ និង​ការកំណត់​ជាថ្មី ដើម្បី​ឲ្យ​គ្រឿងចក្រ​ជីក​ស្តារ​ទំនប់​ទៅតាម​លក្ខខណ្ឌ ស្របតាម​ស្តង់ដារ​បច្ចេកទេស​៕

អត្ថបទ​ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ជនជាតិដើមភាគតិចចំនួន ៣០ គ្រួសារ ទទួលបានអំណោយជា​​ថវិកា និង​គ្រឿងឧបភោគពី​ភរិយា​អភិបាល​ខេត្ត​ក្រចេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ក្រសួងកិច្ចការនារី ចាត់ទុកជ័យជម្នះ ជូរី ល្អហួស ជាការលើកតម្កើងមុខមាត់ប្រទេសជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រី ថា ផលិតផលដែលផលិតនៅកម្ពុជា មានការទទួលស្គាល់លើទីផ្សារអន្តរជាតិ

សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃនៅជើងភ្នំបាណង់ប្រមាណ ៣ ហិកតា

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំ ២០២៤ ត្រៀម​ស្វាគមន៍​រោងចក្រ​ដំឡើងរថយន្ត​​ជប៉ុន និង​កែច្នៃ​គ្រឿង​អលង្ការ​​​ដំបូង​របស់​បារាំង​​មក​វិនិយោគ

Sokha Hotels

ព័ត៌មានពេញនិយម