Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌទួលគោកចុះ​ណែនាំ​និង​បិទ​ហាងអាជីវកម្ម​អ៊ីនធឺណិត៤៩​ទីតាំង ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩

បានផុស

នៅ

ដោយអនុវត្តតាម​ការណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាលរាជធានី​ភ្នំពេញ នៅ​រាត្រី​ថ្ងៃទី​២០ ខែមិនា​នេះ គណបញ្ជាការ​ឯកភាពខណ្ឌទួលគោក បាន​ចុះ​ណែនាំ​ឲ្យហាង អ៊ី​នធឺ​ណិត បិទអាជីវកម្ម ជា​បណ្តោះអាសន្ន​ចំនួន​៤៩ទីតាំង ដើម្បី​ចូលរួម​ក្នុងការ​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក​បានឲ្យដឹងថា អនុវត្តតាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​មានការ​ណែនាំ​ពី លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​យប់ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០២១​នេះ លោក​ ឯក ឃុន​ដឿ​ន អភិ​បាលខណ្ឌ​ទួលគោក បាន​ចាត់​ឱ្យមន្ត្រីរដ្ឋបាល​ខណ្ឌ សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​១០ ចុះ​ធ្វើ​កំណត់ហេតុ​ឱ្យ​បិទ​ទីតាំង សេវាកម្ម អ៊ីន​ធឺណិត​កាហ្វេ វិស័យ​ព័ត៌មាន ទាំងអស់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។​

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ជា​លទ្ធផលគណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បាន​ចុះ​ផ្សព្វផ្សាយ និង ធ្វើ​កំណត់ហេតុ ឱ្យបិទ​អាជីវ​កម្មបាន​ចំនួន​៤៩ទីតាំង​។​

អាជ្ញាធរខណ្ឌទួលគោក​បានបញ្ជាក់​ថា ក្នុងករណីម្ចាស់​ទីតាំងមិន​សហការ ដោយនៅ​រឹង​ទ​ទឹង​បន្ត​ប្រកប​អាជីវកម្ម​ទៀត​នោះអាជ្ញាធរ​ខណ្ឌ និង​ចាត់វិធានការតាមផ្លូវច្បាប់ដោយ​មិន​លើកលែង​ឡើយ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម