Connect with us

ព័ត៌មានជាតិ

១​សប្តាហ៍​នេះ​មាន​ជនជាតិ​វៀតណាម​ជាង​២០០​នាក់​បាន​ឆ្លងដែន​ចូលមក​កម្ពុជា​

បានផុស

នៅ

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា​ នៅក្នុង​ស​ប្តាហ៍​នេះ​មាន​ជនជាតិ​វៀតណាម​ប្រមាណ​ជាង​២០០​នាក់​បាន​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ហើយ​ត្រូវបាន​មន្ត្រី​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ​និង​យក​សំណាក​ទៅធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​។​

តាម​របាយការណ៍​ដដែល​បាន​បន្តថា​ ក្នុង​១​សប្តាហ៍​នេះ​មាន​ជនជាតិ​វៀតណាម​និង​អ្នក​ដំណើ​រ​ចូល​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​មាន​ចំនួន​២២៥​នាក់ ​ក្នុងនោះ​ជនជាតិ​វៀតណា​ម​មាន​ចំនួន​២១០​នាក់​និង​១៥​នាក់​ទៀត​ជា​អ្នកដំណើរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម​២២៥​នោះ​ក្នុងនោះ​នៅ​ថ្ងៃទី​១៤​ ខែមីនា​ឆ្នាំ​២០២១​មាន​អ្នកដំណើរ​សញ្ជាតិវៀតណាម មកពី​ក្រុមហ៊ុន THAGRICO ចំនួន ១០៥​នាក់ ស្រី៣០​នាក់​បានធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ​ខេត្ត​ក្រចេះ​។​

អ្នកដំណើរ​ទាំងនោះ​ត្រូវបាន​ក្រុមការងារ​ច​ត្តា​ឡី​ស័ក បាន​អនុវត្ត​វិធានការរបស់​ក្រសួងសុខាភិបាល បញ្ជូន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ ហេង ហេងស្ថិតនៅ​ភូមិសាស្ត្រ​ច្រកទ្វារព្រំដែន​អន្តរ​ជាតិ​ត្រពាំង​ស្រែ នៃ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូស្រុក​ស្នួល ខេត្តក្រចេះ និង​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​សុខាភិបាល ខេត្តក្រចេះ​។​

នៅ​ថ្ងៃ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​មាន​សិកា្ខ​កាម​វៀតណាម​៦០​នាក់ ស្រី១៨​នាក់​អញ្ជើញ​មក​បំពេញ​កម្មសិក្សា​ភាសា​ខ្មែរនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដោយ​ធ្វើដំណើរ​តាម​ច្រកទ្វារព្រំដែន​អន្តរ​ជាតិ​បាវិតត្រូវបាន​ក្រុមការងារ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៅតាម​វិធានការ​របស់​ក្រសួង​សុខា​ភិបាល​។​

ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ មាន​ជនជាតិ​វៀតណាម​ចំនួន៣៩​នាក់ ស្រី១៣​នាក់​បាន​ចូល​ប្រទេស​កម្ពុជាតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ត្រូវបាន​ក្រុមការងារ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៅ​តា​ម​វិធាន​ការ​របស់​ក្រសួងសុខាភិបាល​។​

ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​មាន​អ្នកដំណើរ​១៥​នាក់​ស្រី០៣​នាក់​ចូល​ប្រទេស​កម្ពុជា តាម​ច្រកទ្វារព្រំ​ដែន​អន្តរជាតិ​បាវិត​ត្រូវបានក្រុមការងារ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៅតាម​វិធានការ​របស់​ក្រសួង​សុខា​ភិបាល​និងនៅ​ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ​២០២១​មាន​អ្នកដំណើរ​សញ្ជាតិ​វៀតណាម​មាន​ចំនួន ០៦​នាក់​មកពី​ក្រុមហ៊ុន ដុង​ភូ ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជាតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ​ខេត្ត​ក្រចេះ​ហើយ​ត្រូវបាន​ក្រុមការងារ​ច​ត្តាឡី​ស័ក​បញ្ជូន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ ហេង ហេង ស្ថិតនៅ​ភូមិសាស្ត្រ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ នៃ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូស្រុក​ស្នួល ខេត្តក្រចេះ និង​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​សុខាភិបាលខេត្តក្រចេះ​៕

អត្ថបទ​ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម