Connect with us

ព័ត៌មានជាតិ

បានប្រាក់រាប់ពាន់បាត លួចដឹកពលករឆ្លងទៅថៃ ទាំងប្រថុយប្រថាន

បានផុស

នៅ

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនមេខ្យល់ម្នាក់ និងគោយន្តកន្ត្រៃ១គ្រឿង​លួចដឹកពលករ ឆ្លងដែនទៅប្រទេសថៃ។

ការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី​២១ ខែមីនា ត្រង់ចំណុចចំការស្វាយចន្ទី ជិតភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បុរសជនសង្ស័យជាមេខ្យល់មានឈ្មោះ តេង តុញ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង១១និង៣០នាទីយប់កម្លាំងចម្រុះបានដើរល្បាតនៅតាមព្រំដែន ហើយបានឃាត់គោយន្តកន្ត្រៃ ដឹកពលករលួចឆ្លងដែនទៅប្រទេសថៃចំនួន១៦នាក់ ស្រីចំនួន៦នាក់ ក្នុងនោះកុមារ១នាក់ មកពីខេត្តព្រៃវែង៥នាក់ ខេត្តឧត្តរមាន​ជ័យ៧នាក់ ក្នុងខេត្តបន្ទាយមានជ័យ៤នាក់ កុមារ១នាក់ រួចនាំមកសួនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការស្រុកស្វាយចេកបានប្រាប់ថា​ តាមចម្លើសារភាពរបស់ឈ្មោះតេង តុញ ថាខ្លួនបានដឹកពលករឲ្យទៅឈ្មោះពឺន ពេត ជាមេខ្សល់លួចនាំឆ្លងដែនទៅប្រទេសថៃចំនួន១០លើកមកហើយដែលមានពលករសរុបចំនួន១៣៤នាក់ ហើយដឹកក្នុង១លើក ឈ្មោះពឺន ពេត ឲ្យតម្លៃ១លើក ពី៥០០បាតទៅ១,០០០បាត តាមមនុស្សតិចឬច្រើន ហើយលើកទី១០នេះខ្លួនដឹកពលករចំនួន១៦នាក់ កុមារម្នាក់តម្លៃ១,០០០បាត ចំណែកពលករម្នាក់ត្រូវឈ្មោះពឺន ពេត មេខ្សល់នោះយកតម្លៃ៤,០០០បាតទៅដល់ដីថៃ។

បច្ចុប្បន្នជនសង្ស័យឈ្មោះតេង តុញ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ។ចំពោះជនសង្ស័យជាមេខ្សល់ឈ្មោះពឺន ពេត នគរបាលស្រុកស្វាយចេកកំពុងតាមប្រម៉ាញ់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៩ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម