រដ្ឋបាល​ខេត្ត​កែប​ ស្នើ​សមត្ថកិច្ច​ចាត់​វិធាន​ការ​បន្ទាន់​ លើ​អាខោន​ហ្វេសបុ​ក​ក្លែងបន្លំ​ឈ្មោះ​អភិបាលខេត្ត – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កែប​ ស្នើ​សមត្ថកិច្ច​ចាត់​វិធាន​ការ​បន្ទាន់​ លើ​អាខោន​ហ្វេសបុ​ក​ក្លែងបន្លំ​ឈ្មោះ​អភិបាលខេត្ត

Published

on

នៅរសៀល​ថ្ងៃទី៦ ខែ​វិច្ឆិកានេះ រដ្ឋ​បាល​ខេត្ត​កែប​ឲ្យ​ដឹងថា ​ករណី​មាន​អាខោន​ហ្វេសបុក​ឈ្មោះ “Jee Mey”​ បាន​បង្ហោះ​ជាសាធារណថា ​”នៅ​មាន​មនុស្សប៉ុន្មាន​នាក់​ទៀត​ដល់​ថ្នាក់ ធ្វើ​ដល់​អភិបាលខេត្ត​កែប ហើយ​នៅតែ​ល្មោភ​ស្រី​មិន​ឈប់​សោះ​ នៅមុខមនុស្ស​ច្រើន​ធ្វើចរិត​សុភាពរាបសារ​ណាស់”​ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ទេ​ ព្រោះ​មាន​ជន​អនាមិក​បង្កើត​ឈ្មោះ​”សោម ពិសិដ្ឋ” ក្លែង​ក្លាយ​ ឆាត​ទៅ​ទំនាក់​ទំនង​ជាមួយ​ម្ចាស់​ករណី​ខាង​លើ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​កែប​បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​ចុះ​ពិនិត្យ​ដោះស្រាយ​បញ្ហា​និង​សំណូម​ពរ​ចាំបាច់​នានា​ក្នុង​មូល​ដ្ឋាន​យ៉ាង​សកម្ម​។ ដោយ​ឡែក​អាខោន​ហ្វេសបុក​របស់​ឈ្មោះ “សោម ពិសិដ្ឋ” ដែល​បាន​ឆាត​ទៅ​ទំនាក់​ទំនង​ជាមួយ​អាខោនហ្វេសបុក​ឈ្មោះ “Jee Mey”​ សុំ​ធ្វើ​ជា​ប្រពន្ធ​ចុង​នោះ គឺ​មិនមែន​ជា​របស់​លោក​ទេ ជា​អាខោន​ហ្វេស​បុក​ក្លែង​ក្លាយ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា រដ្ឋបាល​ខេត្ត​កែប​សូម​សំណូមពរ​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ កែ​តម្រូវ​ព័ត៌មាន​របស់​ខ្លួន​ជាបន្ទាន់​ ជា​ពិសេស​គណនី​ហ្វេស​បុក​ឈ្មោះ “Jee Mey” និង​សំណូម​ពរ​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​ជន​ដែល​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ មក​ផ្តន្ទាទោស​តាម​​ច្បាប់ជាធរមាន​៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម