Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​០៣នាក់ហើយ គិតត្រឹមថ្ងៃទី២២នេះ ​

បានផុស

នៅ

បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៣នាក់ ក្នុងនោះក៏មាន​ម្នាក់​រស់នៅ​ខេត្ត​សៀមរាបផងដែរ​ ធ្វើឲ្យខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន៣នាក់ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ខណៈ​ខេត្ត​កែប ទើបតែមាន​ករណី​ជំងឺ​កូ​វីដ​-១៩ នៃ​សហ​គមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ជា​លើកដំបូង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​នៅក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​ចំនួន​៧៣​នាក់​នោះ ក្នុងនោះ​មាន​ម្នាក់ជា​បុរស អាយុ៣៨ឆ្នាំ ដែល​រស់នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដូច្នេះគិត​មកទល់​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ ខេត្តសៀមរាប មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុង​«​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» ចំនួន​០៣​នាក់ ក្នុងនោះ​ករណី​លើក​ទី​០១ ជា​ស្ត្រី ទីលំនៅ​បច្ចុប្បន្ន​ក្នុងស្រុក​ពួក ដែលមាន​អ្នកពាក់ព័ន្ធ​ត្រូវបាន​រកឃើញ​ប្រមាណ​ជាង២០​នាក់ ប៉ុន្តែ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ចំនួន​២​លើក​រួចហើយ , ករណី​លើក​ទី​០២ ដែលមាន​អ្នក​ពាក់​ព័ន្ធ​ត្រូវបាន​រកឃើញប្រមាណ៤០០​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​ចាត់ចែង​យក​សំណាក និង​ប្រឹក្សា​សុខភាព ព្រមទាំង​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក នឹង​តាម​ផ្ទះ​ផងដែរ ក្នុងនោះ​មនុស្ស​ប្រមាណ​ជាង ១៤០​នាក់ ទទួលបាន​លទ្ធផល​ប​ង្ហា​ញ​ថា ពួកគាត់ គឺ​អវិជ្ជមាន​ទាំងអស់ និង លើក​ទី​០៣ ជា​បុរស ទីលំនៅ​ប​ច្ចុ​ច្ប​ន្ន​ក្នុង​ក្រុង​សៀមរាប ហើយ​អាជ្ញាធរ​កំពុងធ្វើការ​ស្រាវជ្រាវ ។

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២២​ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១.៧៥៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៩៦៧​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៨១​នាក់ និង អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ ចំនួន​០៣​នាក់ ៕​

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

សន្តិសុខសង្គម១៣ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង១៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៣២ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ ណែនាំពលករខ្មែរធ្វើការនៅថៃ កុំធ្វើដំណើរតាម​ច្រករបៀង ចៀសវាងប៉ះពាល់ដល់សុខសុវត្ថិភាព

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម