Connect with us

ព័ត៌មានជាតិ

នៅ​​ភ្នំពេញ​ មាន​មណ្ឌល​ចត្តា​ឡី​ស័ក ប្រមាណ​១០០​ទីតាំង ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ខណៈ​ដែល​រាជធានី​ភ្នំពេញ​ បាន​និងកំពុង​ប្រឈមមុខ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គិត​ត្រឹម​ថ្ងៃ​២២​មីនា​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​មណ្ឌល​ចត្តា​ឡី​ស័ក​របស់​រដ្ឋ​និង​កន្លែង ​សម្រាប់​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ មាន​ចំនួន​ប្រមាណ​១០០​ទីតាំង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​កំពុងតែ​បិទ​នឹង​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចត្តា​ឡី​ស័ក ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង ពី​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ២២​ខែ​មីនា​នេះ។ លោក​ម៉េ​ត មាស​ភក្តី បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភៈនេះ នៅ​រាជធានី​ភ្នំពេញ​មាន​មណ្ឌល​សម្រាប់​ចត្តា​ឡី​ស័ក​ចំនួន​ប្រមាណ ជាង​២០០ ទីតាំង ក្នុងនោះ មាន​ទីតាំង​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ​ចំនួន​៧​ទីតាំង និង ទីតាំង​ដែល​បិទ​ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​តាម​ខុន​ដូ​និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ មាន​ចំនួន​ប្រមាណ​២០០ទីតាំង។ ប៉ុន្តែ​មកដល់ពេលនេះ​ មាន​ទីតាំង​ប្រមាណ​ជាង​១០០​ទីតាំង​ហើយ ដែល​យើង​បាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ ក្រោយពី​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ រក​មិនឃើញ អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​។

​គួរ​បញ្ជាក់​ថា ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ចំនួន​៧៣​នាក់​ទៀត និង​ជាសះស្បើយ ១៧​នាក់។ ក្នុង​នោះ​ករណី​ឆ្លង​សហគមន៍ ៧១​នាក់​(​ភ្នំពេញ​ចំនួន​២៨​នាក់ ខេត្ត​ព្រះសីហនុ ៣២​នាក់ កំពង់ធំ ៥​នាក់ កណ្ដាល ៣​នាក់ សៀមរាប ១​នាក់ ព្រៃវែង ១​នាក់ និង​ខេត្ត​កែប ចំនួន​១​នាក់ )​អ្នកដំណើរ​ពី​បរទេស ០២​នាក់ ។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​សរុប​ចំនួន​១៧៥៣ នាក់ អ្នកជា​សះស្បើយ​ចំនួន​៩៦៧ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន​៧៨១​នាក់​និង​មាន អ្នក​ស្លាប់​ចំនួន ០៣ នាក់​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​រកឃើញវិជ្ជមានកូវីដ១៩លើ បុរសអាយុ ៣២ ឆ្នាំនៅខណ្ឌ ឬស្សីកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម