Connect with us

ព័ត៌មានជាតិ

ទោះបីជំងឺ​កូ​វីដ​-១៩ រាតត្បាត​យ៉ាងណាក្តី តែ​ការធ្វើ​ផ្លូវ ការស្តារ​ប្រឡាយ ធ្វើ​ស្ពាន នៅតែ​បន្ត ​

បានផុស

នៅ

លោក ​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ បាន​លើកឡើងថា បើទោះបី​ជំងឺ​កូ​វីដ​-១៩ បាន​នឹងកំពុង​រាតត្បាត​ចូលក្នុង​សហគមន៍​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈយ៉ាង​ក្តី តែ​ការធ្វើ​ផ្លូវ ស្តារ​ប្រឡាយ ធ្វើ​ស្ពាន អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​បន្តធ្វើ ព្រោះថារដូវវស្សា​ជិត​មកដល់​ហើយ ។​

ជាក់ស្តែង​ថ្ងៃទី​២១ ខែមិនា​ ឆ្នាំ២០២១​នេះ លោក ​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ អនុវត្ត​ទៅ​ការណែនាំ​និង​ចង្អុលបង្ហាញ​របស់លោក ​ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ពិធី​ក្រុង​ពាលី​តាមបែប​សាសន៍ ជាមួយ​ក្រុមហ៊ុន​ទទួល​ម៉ៅការ ដើម្បី​បើក​ការដ្ឋាន​ធ្វើ​ស្ពាន ចំនួន​៧​កន្លែង នឹង​បុក​ស៊ីផាយ​តាម​មាត់​ប្រឡាយ​មេ ការពារ​ដី​បាក់ នៅ​ប្រឡាយ​មេ​ទួល​ពង្រ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ មិនា​នេះ​ថា ដោយមាន​ការណែនាំ​និង​ចង្អុលបង្ហាញ​ពី​លោក ​ឃួ​ង​ ​ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ធន​ធានទឹក​ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ បានដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១ ដែលមាន​ទំហំ ៨​ម៉ែត្រ​និង​ជម្រៅ​២​ម៉ែត្រ ហើយ​ជា​លទ្ធផល​យើង​ស្តារ​បាន​៩០​ភាគរយ ។ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​បង្ហូរទឹក រំដោះ​ទឹក​ជន់​ពី​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ​យ័​ទៅកាន់​បឹង​ជេ​ី​ង​ឯក​និង​បន្ត​ហូរ​ទៅកាន់​ស្ទឹង​ជ្រៅ ។ នៅពេល​គំរោងការ​នេះ បញ្ចប់​អាច​កាត់​បន្ថយ​ទឹកជំនន់​ទឹកភ្លៀង​នា​រដូវ​វ​ក្សា​ខាងមុខនេះ​បាន​មួយកំរិត​ធំ​។​

លោក​សាំ ពិសិដ្ឋ បាន​បន្តទៀតថា ក្នុងពេល​សាងសង់​ស្ពាន​៧​កន្លែង​នេះ យើង​ត្រូវ​ដាក់លូ​ប្រអប់​បណ្តោះ​សិន ដោយសារតែ​យើង​បាន​កាត់ផ្តាច់​ផ្លូវ មួយចំនួន​កាលពី​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លង​មក​។​ ចំណែក​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​យើង​បាន​កាត់ផ្តាច់​ផ្លូវ​នេះ យើង​ត្រូវ​បុក​ស៊ី​ផាយ​ដើម្បី​ទប់​ដី​កុំឲ្យបាក់​ផងដែរ​។​

គួរ​បញ្ជាក់ថា ជា​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង ឲ្យ​បាន​ទទឹង ៨​ម៉ែត្រ បណ្ដោយ ៤៥៤៥​ម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ ចាប់ពី​បុរី​ជីពម៉ុង​ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្របតាម​ផ្លូវជាតិ​លេខ​៣ ទំហំ ៦​ម៉ែត្រ​គុណ​នឹង​២ ម៉ែត្រ​ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូរី​Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង​ផងដែរ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៩ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម