Connect with us

ព័ត៌មានជាតិ

អង្គុយ​ផឹកស៊ីក្បែរ​គ្នាលេបខាយពាក្យសម្ដីដាក់សង្សារគេផ្ទុះកំហឹងវាយគ្នារបួសធ្ងន់​

បានផុស

នៅ

​ក្មេង​ទំនើង​២​ក្រុម​ផឹកស៊ី​ក្បែរ​គ្នារួច​លេប​ខាយ​ដាក់គ្នា​រឿង​មិត្តស្រី​ដេញ​វាយ​គ្នា​ប្រាវត្រូវ​កម្លាំង​ល្បាត​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅឃាត់ខ្លួន​បាន​ចំនួន​១៣​នាក់​កាលពី​វេលា​ម៉ោង​២០និង​៤០​នាទី​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ខាងលិច​រណ្តៅ​តា​កៅ​ស្ថិត​ក្នុងភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឲ្យ​ដឹងថា ក្មេង​ទំនើង​ដែល​ដេញ​វាយ​គ្នា​ទៅវិញទៅមក​នេះ មាន​ចំនួន​១៣​នាក់ មានមុខរបរជាតៃកុងគ្រឿងចក្រ (អាអិច)​ និង​ស្នាក់នៅ​កន្លែង​រណ្តៅ​ដី​តា​កៅ​កៅ​ស្ថិត​នៅ​ភូមិ​កប់​ស្រូវ​ធំ​,​សង្កាត់​គោក​រកា​,​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​។​ ចំណែក​ភាគី​ម្ខាងទៀត មានគ្នា៤​នាក់ ជាជាង​ម៉ាស៊ីនត្រជាក់​ មិន​ស្គាល់ឈ្មោះ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរ​បាល នឹង​ប្រជា​ការពារ​ឃាត់​យកទៅ​សួរនាំ​។​

តាម​ប្រភពព័ត៌មាន ពី​ភាគី​ម្ខាង​ជាជាង​ជួសជុលម៉ាស៊ីនត្រជាក់ បាន​និយាយ​ប្រាប់ថា នៅមុនពេល​កើតហេតុ​កូនជាង​របស់គាត់​មាន​គ្នា​៤​នាក់ ចេញពី​កន្លែងធ្វើការបាននាំគ្នា​ទៅ​ផឹកស៊ីនៅ​កន្លែង​រណ្ដៅ​ដី​កន្លែងកើតហេតុ​ខាងលើ ចំណែក​មួយក្រុមទៀត​មាន​គ្នា​ប្រមាណ​១០​នាក់ មាន​ស្រី​មាន​ប្រុសបាន​នៅ​អង្គុយ​ផឹក​ក្បែរ​គ្នា​នោះដែរ ខណៈពេល​ផឹកស៊ី​ស្រាប់តែ​កូនជាង​របស់គាត់​ម្នាក់ក្នុងចំណោម​៤​នាក់​បាន​ដើរទៅ​បត់ជើងតូច​ ហើយ​បាន​ជួបនឹងមិត្តភក្តិ​ស្រី​របស់​ភាគី​ម្ខាង​ទៀត​ទៅ​បត់ជើងដែរ ​ក៏បាន​លេបខាយ​ពាក្យសម្តី​ធ្វើ​ឲ្យ​ភាគី​ខាង​មិត្តភ័ក្ដិ​បាននាំគ្នា​វាយ​ទៅលើ​កូនជាង​របស់គាត់​រង​របួសធ្ងន់​ទោះ​បីជា​ហៅ​មិត្តភ័ក្ដិ​ឲ្យ​ជួយ​ក៏ដោយ​។​

បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​២​ក្រុម​ខាងលើ​ត្រូវបាន​សមត្ថ​កិច្ច​ឲ្យ​អាណាព្យាបាល​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​សម​ត្ថកិច្ច ហើយ​ឲ្យ​ត្រឡប់​ទៅវិញ​ទាំង​អស់ហើយ​៕

​អត្ថបទ ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២២ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២៤ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម