Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដង្កោ​ផ្តល់​អំណោយ​ជូន​ពលរដ្ឋ​២៥​គ្រួសារ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​

បានផុស

នៅ

ប្រជាពលរដ្ឋ​ប្រមាណ២៥​គ្រួសារ រស់នៅក្នុង បុរី ពិភពថ្មី​ គួរ​ស្រូវ​៣ មូលដ្ឋាន​សង្កាត់​រលួស ខណ្ឌ​វដង្កោ ទទួលបាន​អំណោយពី​អាជ្ញាធរ​ខណ្ឌដង្កោ ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ករយះពេល១៤ថ្ងៃ នៅផ្ទះ​របស់​ពួកគាត់ ។​

មន្ត្រី​សាលាខណ្ឌ​ដង្កោប្រាប់​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ លោក ជ គឹម​ស៊ អភិ​បាលរង​ខណ្ឌដង្កោ តំណាង​លោកស្រី គឹម ញឹ​ប អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ចុះ​ចែក​អំណោយ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​គាត់​កំពុង​ធ្វើ​ច​ត្កា​ឡី​ស័ក រយៈពេល១៤​ថ្ងៃ នៅ​ផ្លូវ​លេខ ១៧B នៃ បុរី ពិភពថ្មី​គួរ​ស្រូវ​៣ ចំនួន២៥​គ្រួសារ អ្នកចូលរួម២៥​នាក់ ស្រី​១៥​នាក់ក្នុងនោះ​មួយ​គ្រួសារៗ​ទទួលបាន អង្ករ១០​គីឡូក្រាម មី១កេស ទឹក​សុទ្ធ ០១ កេស​ និង​ទឹក ស៊ី​អ៊ី​វ១ យួរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សាលាខណ្ឌ​ដង្កោ ប្រាប់​បន្ត​ឲ្យ​ដឹងថា ការធ្វើ​បែបនេះ​របស់​អា​ជ្ញា​ធរ​ខណ្ឌដង្កោ គឺ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង២៥​គ្រួសារ​នេះ​បាន​មួយ​រយះ និង​ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ចេញទៅ​ខាងក្រៅ​ផ្ទះ​ផ្តេសផ្តាស ។​

ជាមួយគ្នានេះ រដ្ឋបាល​ខណ្ឌដង្កោ សូម​ធ្វើការ​សំណូមពរ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​នូវ​វិធានការ​របស់​រាជ​រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល តែងតែ​ផ្សព្វផ្សាយ អប់រំ ណែ​នាំ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មាន​ការលាង​សំអាត​ដៃ ជាមួយ​សាប៊ូ ឬ ជែ​ល អាកុល និង​ពាក់​ម៉ាស​ជាប់​ជាប្រចាំ ជាពិសេស​ត្រូវ​រក្សា​ឲ្យបាន​នូវ​គម្លាត​សង្គម​យ៉ាងតិច មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ ៣​ការពារ និង ៣​កុំ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៨ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៣ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៩ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម