Connect with us

ព័ត៌មានជាតិ

ជប៉ុន​ផ្តល់​ថវិកា​ជាង​៣​លាន​ដុល្លារ​ដល់​គម្រោង​បញ្ចប់​អំពើហិង្សា​លើ​កុមារ អំឡុងពេល​កូ​វីដ​-១៩ នៅ​កម្ពុជា​

បានផុស

នៅ

ទោះបីជា​កុមារ​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ពី​ជំងឺ​កូ​វីដ​-១៩ តិចជាង​មនុស្សពេញវ័យ​ក៏ដោយ ក៏មាន​របាយការណ៍​សាកល​មួយចំនួន​បាន​បង្ហាញថា កុមារ​អាច​នឹងមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ទទួលរង​នូវ​អំពើហិង្សា ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​នេះ ពីព្រោះ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ ការបាត់​បង់ប្រាក់ចំណូល ភាព​ឯកោ កន្លែង​រស់នៅ​ចង្អៀត និង​កម្រិត​ខ្ពស់​នៃ​ភាព​តានតឹង និង​ជំងឺ​ថប់អារម្មណ៍ ធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​លទ្ធភាព​ដែល​កុមារ​អាច​ជួបប្រទះ និង​ទទួលរង​ការរំលោភបំពាន​លើ​រាងកាយ និង​ផ្លូវ ចិត្ត​នៅផ្ទះ។ នេះ​បើតាម​ការបញ្ជាក់​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២២ ខែមីនានេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ឆ្លើយតប​បញ្ហា​នេះ រដ្ឋាភិបាល​ជប៉ុន និង​យូ​នី​សេ​ហ្វ កំពុង​ចាប់ផ្តើម​គម្រោងថ្មី​មួយ​ឈ្មោះថា ការទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការ​ស្តារឡើងវិញ​។ ក្នុងនោះ​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ចំនួន​៣៤០ ០០០ ០០០ យេន (​ប្រមាណ​ជា​៣ ០៩០ ៩០៩ ដុល្លារ​អាមេរិក​) ដល់​អង្គការ​យូ​នី​សេ​ហ្វ​សម្រាប់​គម្រោង​នេះ​។

គោលបំណង​របស់​គម្រោង គឺ​ដើម្បី​ធានាថាកុមារា និង​កុមារីនៅ​កម្ពុជា​ទទួលបាន​ការការពា​រ​ពី​អំពើហិង្សា ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ក្នុង អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការ​ស្តារឡើងវិញ ដើម្បី​ពង្រឹង​សន្តិសុខ​មនុស្សជាតិ ។ សេវាកម្ម កិច្ចការពារ​កុមារ​មួយចំនួន​បាន​ប្រឈម​នឹង​ការរំខាន​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត ដូច្នេះ​គម្រោង​នេះ​មាន​គោលបំណង​ធានា​នូវ​ការស្តារ និង​ការបន្ត​សេវាកម្ម​កិច្ចការពារ​ទាំងនេះ​ឡើងវិញ​។​

បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា គម្រោង​នេះ​នឹង​បង្កើត​នូវ​យុទ្ធសាស្ត្រ និង​ការអន្តរាគមន៍​ដែលមាន​ស្រាប់ ដើម្បី​ពង្រឹង​សេវាកម្ម កិច្ចការពារ​កុមារ ដែល​ងាយ​រងគ្រោះ​ខ្លាំង និង​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការ​ស្តារឡើងវិញ​។ គម្រោង​នេះ​នឹង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បង្កើត និង​អនុវត្ត​ក្របខ័ណ្ឌ​ស្ថាប័ន និង​ក្របខ័ណ្ឌ​គតិយុត្ត ដើម្បី​លើកឡើង​ពី​កត្តា ហានិភ័យ​នានា​ដែល​អាច​កើតមានឡើង​ដោយសារ​ជំងឺ​កូ​វីដ​១៩ ទៅលើ​កិច្ចការពារ​កុមារ ។

គម្រោង​នេះ ក៏​នឹង​គាំទ្រ​ដល់​លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា ឪពុកម្តាយ និង​អ្នក​មើលថែទាំ ក្នុង​ការរៀន​ពី​វិធី​ថ្មីៗ ដើម្បី​បង្កើន​ចំណេះដឹង ឥរិយាបថ និង​ការអនុវត្ត​របស់​ពួកគេ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម