Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ កំពុង​សាងសង់​រូប​ឆ្នាំង​ដ៏​ធំ​មួយ​ជា​និមិត្តសញ្ញា​

បានផុស

នៅ

​សំណង់​រូប​ឆ្នាំង​ដ៏​ធំ​មួយ​ជា​និមិត្តសញ្ញា​របស់​ខេត្ត​កំពង់ឆ្នាំង​ កំពុង​កសាង​ឡើង​បាន​ប្រមាណ ៣០​ភាគរយ​ហើយ នៅ​ចំណុច​ផ្លូវ បំបែក​វាង​ក្រុង​កំពង់ឆ្នាំង នៅ​លើ​ផ្លូវជាតិ​លេខ ៥ កំពុង​កសាង​ថ្មី​នៅ ចន្លោះ​គីឡូម៉ែត្រ​លេខ ៨២ , ៨៣ ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីនៃ​មន្ទីរ​សាធារណការ​ខេត្ត​កំពង់​ឆ្នាំង​បាន​ឲ្យដឹងថា សំណង់​រូប​ឆ្នាំង​ដ៏​ធំ​នេះ គឺ​អាជ្ញាធរខេត្ត​កំពង់ ឆ្នាំង​បានស្នើ​ទៅ​ក្រសួង​សាធារណ ការសុំ​កសាង​នៅ​ចំណុច​ខាងលើ​ជា​ផ្លូវបំបែក​វាង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ធ្វើជា​និមិត្តសញ្ញា​សំគាល់ ខេត្ត​កំពង់ឆ្នាំង ហើយ​សំណើរ​នេះ ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន ជួសជុល​កសាង​ផ្លូវជាតិ​លេខ​៥ យល់ព្រម​កសាង​ឲ្យ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ។​

​សូមបញ្ជាក់ថា នៅ ក្នុង​ខេត្ត​កំពង់ ឆ្នាំង ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់សម្ដេច​តេ​ជោ ​ហ៊ុន សែន សមិទ្ធផល​នានា​បាន​កើតឡើង​យ៉ាងច្រើន​គួរ​ឲ្យ​កត់ សម្គាល់ ជាពិសេស​ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នេះ​តែម្តង ដែល​ធ្វើ​ឲ្យ​នៅ​គ្រប់​មូលដ្ឋាន​ភូមិ​ឃុំ​ស្រុក​ក្រុង​និង​ក្នុង​ខេត្ត​មាន​ផ្លូវលំ ផ្លូវ​គ្រួស ក្រហម ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ​គាត់​ខ្វែង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនាក់ទំនង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​កាន់តែ​ធូរធារ​ឡើងជា​លំដាប់។ ជាមួយគ្នានេះដែរ​ផ្លូវជាតិ​លេខ ៥ ពី​ភ្នំពេញ​ទៅកាន់​ប៉ោយប៉ែត បាន​និងកំពុង​ជួសជុល​កសាង​ជា​រៀងរាល់​ថ្ងែ​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ ដើម្បី​ឲ្យ​បាន​ធំ​ទូលាយ ដែល​សង្ឃឹមថា នៅ​ក្នុង​ឆ្នាំ ២០២២ និង ២០២៣ ខាងមុខនេះ ផ្លូវជាតិ​លេខ​៥​នឹង​កសាង​បាន​រួចរាល់ នឹង​ធ្វើ​ចរាចរណ៍​បាន​ដោយ​ងាយស្រួល។

​សម្ដេច​តេ​ជោ ​ហ៊ុន សែន​ ធ្លាប់​បាន​លើកឡើង​ថា មាន​ផ្លូវ​គឺ​មាន​ក្តី​សង្ឃឹ​ម ផ្លូវ​គឺ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដូច្នេះ​ចំពោះ​ការ​កសាង​ផ្លូវ ខាងលើនេះ​ប្រជាពលរដ្ឋ​ពិតជា​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​មាន​ជំនឿ​ជឿជាក់ថា ​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ការគ្រប់គ្រង​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សង្គមជាតិ នឹងមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​ខាងមុខនេះ ៕

​អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​អ្នកនាំពាក្យ៖ជំងឺកូវីដ១៩មិនធ្វើឲ្យប៉ះពាល់ដល់គម្រោងស្ថាបនាហេរដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម