Connect with us

ព័ត៌មានជាតិ

បន្ទាន់!! តារា​កំប្លែង ស្រី ពី​ន ប្រកាស​ថា​ម្តាយ​ខ្លួន​មាន​វិជ្ជមាន​កូ​វីត​១៩ ស្នើ​សុំ​អ្នក​ពាក់ព័ន្ធ​ទៅធ្វើ​តេស្ត​

បានផុស

នៅ

ភ្នំពេញ ៖ តារា​កំប្លែង ស្រី ពីន បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ តាម​ហ្វេស​បុក​ថា ម្តាយ​របស់​នាង មាន​ជំងឺ​កូ​វីដ១៩ ហើយ​ស្នើ​ឲ្យ​អ្នកដែល​ប៉ះពាល់​ម្តាយ​ខ្លួន​ទៅធ្វើ​តេស្ត​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ដដែល​បានបន្ត​ថា តារា​កំប្លែង ស្រី ពីន បាន​បង្ហោះ​តាម​ហ្វេសបុក “​ម៉ាក់​ខ្ញុំ មាន​កូ​វីត បង ប្អូន​ណា​ដែល​បាន​ប៉ះ បាល់ ម៉ាក់​ខ្ញុំ សូម​ទៅយក​សំណាក​”​។

ដោយ​ទទួលដំណឹង​ថា​អ្នក​ម្តាយ​ជាទី​ស្រលាញ់ មាន​ជំងឺ​កូ​វីដ ១៩ នោះ ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​កាន់តែ​មានការ​ព្រួយ​បា​ម្ភ​ខ្លាំង​ឡើង​។

ជាមួយគ្នា​នោះ​ផង​ដែរ តារា​កំប្លែង ស្រី​ពី​ន​ក៏បាន​ធ្វើការ​បង្ហោះ​សារ ភ្ជាប់​ជាមួយនឹង ការ​សូម​អំពាវនាវ ដល់​បងប្អូន សាច់ញាតិ ដែល​បាន​ប៉ះពាល់ ម្តាយ​របស់​នាង ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល សូម​ប្រញាប់​ទៅធ្វើ​តេស្ត រក​ជំងឺ​កូ​វីដ ១៩ ជាបន្ទាន់ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ ដើម្បី​ធ្វើការ​តាមដាន​សុខភាព៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម