Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​បង្កើត​គេហទំព័រ​ការងារ​ជំនាន់​ថ្មី​ដើម្បី​ផ្តល់ឱកាស​ការងារ​កាន់​តែ​ច្រើន​ដល់​ពលរដ្ឋ​

បានផុស

នៅ

ភ្នំពេញ ​៖ ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្កើត​គេហទំព័រ​នៃ «​ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា​តាម​អ៊ី​ន​ធើ​ណិ​ត​»​ដើម្បី​ផ្តល់ឱកាស​ដល់​អ្នក​ស្វែង​ការងារ​ធ្វើ​អាច​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​ស្ថិតិ​ទីផ្សារ​ការងារ​បាន​កាន់​តែ​ច្រើន កាន់តែ​ងាយស្រួល ឆាប់រហ័ស​និង​ចំណេញ​ពេលវេលា​។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​ថា​គេហទំព័រ​នៃ «​ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​នៅ​កម្ពុជា​តាម​អ៊ី​ន​ធើ​ណិ​ត​»​ នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៨​ ខែមេសា​ ឆ្នាំ​២០២១​ខាងមុខនេះ​។

បន្ទាប់ពី​ត្រូវ​បាន​អភិវឌ្ឍ​រួមគ្នា និង​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ក្រោម​ក្របខណ្ឌ ជំនួយ​អភិវឌ្ឍ​ជា​ផ្លូវការ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ របស់​សាធារណរដ្ឋ​កូរ៉េ​ជា​មិត្ត ដែល​បាន​ផ្តល់​តាមរយៈ​ក្រសួង​ការងារ និង​មុខរបរ​កូរ៉េ និង​ភ្នាក់ងារ​ផ្តល់​សេវា​ប្រព័ន្ធ​ព័ត៌មាន​ការងារ​កូរ៉េ (​ខេ អ៊ី អាយ អេស​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​តាម​អ៊ីនធឺណិត​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​នា​ពេល​ខាងមុខនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​វិស័យ​ការងារ​កម្ពុជា ដែល​នឹង​ផ្តល់ ដល់​អ្នក​ប្រើប្រាស់ ភាគី​ពាក់ព័ន្ធ ទាំងអស់ និង​សាធារណជន​នូវ​គេហទំព័រ​ការងារ​ជំនាន់​ថ្មី សម្រាប់​ដាក់ពាក្យ​ស្វែងរក​ការងារ​, ប្រកាស​ជ្រើសរើស​កម្លាំង​ពលកម្ម​, ធ្វើ​សម្ភាស​ការងារ​តាម​អន​ឡាញ​, ប្រឹក្សា​យោបល់​អាជីព​, និង​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​ស្ថិតិ​ទីផ្សារ​ការងារ​ជាច្រើន​ទៀត កាន់តែ​ងាយស្រួល ឆាប់រហ័ស ចំណេញ​ពេលវេលា បំប្រួម​គម្លាត បំបែក​របាំង​ខកខាន​ការងារ ព្រមទាំង​អាច​ប្រើប្រាស់​សេវា​នេះ​ពី​គ្រប់​ទីកន្លែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​នេះ​នឹង​ដើរតួ​ជា​អន្តរការី​ដ៏​សំខាន់​បំផុត​ដែលជា​ស្ពាន​ផ្សារភ្ជាប់​រវាង​ឱកាស​ការងារ និង​កម្លាំង​ពលកម្ម ដែល​មាន​សក្តានុពល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណិ​ត និង​ឌីជីថល​ទំនើប ស្របតាម​បរិការណ៍​នៃ​ការវិវត្តន៍​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​«​សាធារណជន អ្នកស្វែងរក​ការងារ និយោជក អញ្ជើញ​ទស្សនា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ “​ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា​តាម​អ៊ី​ន​ធើរ​ណិ​ត​-WORKNET” ដែល​រៀបចំ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ នឹងធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ហ្វេ​ក​ប៊ុ​ក​ផេ​ករ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(MLVT)https:// www.faceb ook.com/ mlvt.gov.kh/​និង​ហ្វេ​ក​ប៊ុ​ក​ផេ​ក​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA)http://facebook.com/neakhmer​។​

គួរ​បញ្ជាក់​ថា ​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​អបអរសាទរ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ “​ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា​តាម​អ៊ី​ន​ធើ​ណិ​ត​-WORKNET” តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម