Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យស្ថានភាព​ប្រភពទឹក នៅ​អាង​ស្តុក​ទឹកស្អាត​

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ រួម​នឹង​មន្ត្រី​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ នា​ថ្ងៃទី២២​ខែ មីនា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រភពទឹក នៅ​អាង​ស្តុក​ទឹក​ជើងគោ របស់មូលដ្ឋាន​ផលិត​ទឹកស្អាត​លោក ​គៀត​ លាង ​ស្ថិតនៅ​ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់ ​ដើម្បី​ត្រៀម​បម្រុង​ទុក​សម្រាប់​ដោះស្រាយ​នូវ​បញ្ហា​កង្វះខាត​ទឹកស្អាត​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​វាល​រេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច​ចំរើន បាន​បញ្ជាក់ថា រដូវប្រាំង​ឆ្នាំនេះ អាច​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត សម្រាប់​ផ្គត់ផ្គង់​ជូនប្រជាពលរដ្ឋ​ប្រើប្រាស់ ជាពិសេស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ដោយសារ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​វាលរេញ បាន​ជួប​បញ្ហា​ការបាក់​ទំនប់ទឹក កាលពី​រដូវវស្សា​កន្លងមកធ្វើឱ្យ​អាង​ស្តុក​ទឹក​របស់​លោក​ឆាប់​រីងស្ងួត ហើយបច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងធ្វើការ​ជួសជុល​និង​ខួងអណ្តូង​បន្ថែម​នៅ​ពុំទាន់​បាន​រួចរាល់​ដែល​អាច​នឹង​មានការ​ប្រឈម​នឹង​កង្វះខាត​ប្រភពទឹកសម្រាប់​បូម​មក​ផលិត​ទឹកស្អាត​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​វាលរេញ នាពេលខាងមុខ​។​

ជាការ​ឆ្លើយតប និង​ដំណោះស្រាយ​ចំពោះមុខ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹក​វនាំ មន្ត្រី​ជំនាញ​មន្ទីរ​ធនធានទឹកនិង​ឧតុនិយម មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា​និង​នវានុវត្តន៍​ខេត្ត​និង​អាជ្ញាធរ​ស្រុក​ព្រៃនប់ ​ចុះ​ពិនិត្យ​និង​សម្របសម្រួល​រក​ប្រភពទឹក​ពី​ក្រុមហ៊ុន​ផ្សេង​ទៀត​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​វាលរេញជា​បណ្ដោះអាសន្ន ដែលមាន​អ្នកប្រើប្រាស់​ទឹកស្អាត​សរុប​ប្រមាណ​១៨០០ គ្រួសារ ក៏ដូចជា​ទុកលទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​វាលរេញ​បានធ្វើការ​ជួសជុល​អាង​ស្តុក​ទឹក​របស់ខ្លួន​ឡើងវិញ បាន​ឆាប់​រួចរាល់​ផងដែរ​។​

ក្នុងឱកាស​នោះ លោក​គួច ចំរើន ក៏បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ក្នុងស្រុក​ព្រៃនប់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រីក​សមត្ថភាព​អាង​ស្តុក​ទឹក ឱ្យបាន​កាន់តែច្រើន និង​ត្រូវ​ជីក​អណ្តូង​បន្ថែម​ដើម្បី​ត្រៀមទុក​សម្រាប់​ផលិត និង​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃនប់ បាន​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​៕

​អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម