Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់ផ្លូវច្រាំងទន្លេបាសាក់​ចាប់ផ្តើមអនុវត្តបោះបង្គោល​កំណត់ទីតាំង

បានផុស

នៅ

រដ្ឋបាលខណ្ឌច្បារអំពៅ នឹងចុះបោះបង្គោលកំណត់ទីតាំងគម្រោងសាងសង់ផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គម្រោងសាងសង់ផ្លូវ និងច្រាំងទន្លេនេះ នឹងត្រូវស្ថាបនាឡើងពីបេតុង ហើយអាជ្ញាធរស្នើឲ្យអ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបោះបង្គោលព្រំ ចាប់ពីព្រឹកម៉ោង ៨៖៣០ នាទីព្រឹកថ្ងៃទី ២៤ ខែមីនានេះ រហូតឲ្យគម្រោងបញ្ចប់ជាស្ថាពរ។

រដ្ឋបាលខណ្ឌបញ្ជាក់ថា ប្រសិនបើបុគ្គលណាមួយ ដកបំផ្លាញបង្គោលដែលអាជ្ញាធរបានបោះរួចហើយ អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិស្តារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម