Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​​បន្ថែម​​ ករណីម្តាយ​កញ្ញាស្រី​​ពីន​ ស្លាប់ដោយជំងឺកូវីដ១៩​

បានផុស

នៅ

ម្តាយកញ្ញាស្រី ពីន ក្រុមកប្លែងនាយក្រឹម​ មានឈ្មោះ​ អុិន ម៉ានីតា ភេទស្រីអាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩។ អ្នកស្រី​ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

អ្នក​ស្រី​បានទទួលមរណៈភាពនៅថ្ងៃទី ២៣ ខែមីនានេះ នៅមន្ទីរពេទ្យរុស្សី នេះបើតាមការបញ្ជាក់ឲ្យដឹង ពីអ្នកនាងស្រីលាភ ភរិយា នាយក្រឹម។

គួរ​បញ្ជាក់​ថា នេះគឺជាករណី​ស្លាប់​ទី ៥ ហើយ​ ដោយសារ​ជំងឹកូវីដ១៩​ ខណៈព្រឹកមិញនេះមាន​អ្នក​ឆ្លងចំនួនថ្មីចំនួន​ ៣៥ នាក់ និង​ជាសះស្បើយចំនួន​ ៣២នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម