Connect with us

ព័ត៌មានជាតិ

ឱក សុគន្ធ​កញ្ញា បញ្ជាក់ប្រាប់​លទ្ធផល​ក្រោយ​ធ្វើតេស្ត​លើក​ទី​២

បានផុស

នៅ

កំពូល​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ឱក សុគន្ធ​កញ្ញា បន្ទាប់ពី​ឃុំខ្លួន​ធ្វើ​ច​ត្តាឡី​ស័ក​បាន​រយៈពេល​១៥​ថ្ងៃ ​និង​បានធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​ជា​លើក​ទី​២​ហើយ​នោះ ​នាង​បានបញ្ជាក់​ប្រាប់ថា​លទ្ធផល​ក្រោយ​ធ្វើតេស្ត​គឺ​អវិជ្ជមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​រៀបរាប់​ខ្លឹមសារ​ថា​ ថ្ងៃនេះ​ជា​ថ្ងៃទី​១៥​ហើយ​ដែល​នាង និង​គ្រួសារ​បាន​រក្សាខ្លួន​នៅ​ដាច់ដោយឡែក​និង​ថែទាំតាមដាន​សុខភាព​ ជាពិសេស​គឺ​ហាត់ប្រាណ​ ហើយ​មួយ​វិញទៀត​ នាងនិង​គ្រួសារ​បានធ្វើ​តេស្តរ​កមេ​រោគ COVID-19 ជា​លើក​ទី​២រួចរាល់​ហើយ លទ្ធផល​គឺ អវិជ្ជមាន( Negative ) ។​

តារាចម្រៀង​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​បន្ថែមទៀតថា​ ទោះជា​យ៉ាងណាក៏ដោយ ​ក៏​គ្រួសារ​នាង​នៅតែ​បន្ត​ស្នាក់នៅ​ក្នុងផ្ទះ​បន្តទៀត​។ សូម​ការពារ​ខ្លួន​យើង និង​ក្រុមគ្រួសារ​ទាំងអស់គ្នា ( ៣​ការពារ ៣​កុំ ) ។

​សូម​ជម្រាប​ដែរ​ថា ​បច្ចុប្បន្ន​មាន​តា​រាច​ម្រៀង​ប្រុស​-​ស្រី​រួម​អាជីព​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ហើយ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ ខណៈ​មាន​ខ្លះទៀត​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ផង​នោះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម